រាជធានីភ្នំពេញ ៖ កាលពីយប់មិញ ក្រុមគ្រូពេទ្យបានរកឃើញ វិជ្ជមាន១នាក់ នៅក្នុងប្រតិបត្តិការចុះធ្វើតេស្តលើបុគ្គលិក និងសន្តិសុខ នៅផ្សារទំនើប ឡាក់គី សាខារង្វង់មូលតាព្រហ្ម គល់ស្ពានជ្រោយចង្វារ សរុបចំនួន៣៤នាក់ ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២សីហា ក្រោយពីមានការសង្ស័យថា អ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta បានចូលទៅទីតាំងនេះ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។

ដោយឡែក នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៦០នាក់ ខណៈអ្នកជំងឺ ៧៦៣នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៨,៤៧៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧១,៥១៧នាក់ និងស្លាប់សរុបចំនួន ១,៤៤២នាក់៕