រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ ១០ ខែសីហា ឆ្នាំ២០២១ននេះ។

ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលនេះភ្លៀងអាចនឹងធ្លាក់ពីខ្សោយ ទៅបង្គួរទៅតាមតំបន់ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។ ក្រសួងធនធានទឹក សូមអំពាវនាវដល់ប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្នចំពោះបាតុភូតអាកាសធាតុ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕