រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២១ នេះក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីប្រកាសពីតម្លៃលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ៍ទូទាំងប្រទេសសម្រាប់លក់រាយចាប់ពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២១ខាងមុខ។ បើយោងតាមខ្លឹមសារនៃសេចក្ដីប្រកាសរបស់ក្រសួងក៏បានបញ្ជាក់ឲ្យដឹងថាតម្លៃប្រេងសាំងធម្មតាលក់ក្នុង ១លីត្រតម្លៃត្រឹម ៤០៥០រៀល តែប៉ុណ្ណោះចាប់ពីថ្ងៃកំណត់ខាងលើ ខណៈឯប្រេងម៉ាស៊ូតមានតម្លៃ ក្នុង១លីត្រ ៣៦០០រៀល។

យ៉ាងណាមិញប្រសិនបើយើងធ្វើការប្រៀបធៀបតម្លៃប្រេងសាំងកាលពីសប្តាហ៍មុនឃើញថាតម្លៃប្រេងសាំងធម្មតាក្នុង ១លីត្រថ្លៃ ៤១០០រៀល ចំណែកឯប្រេងម៉ាស៊ូតថ្លៃ ៣៦៥០រៀល ក្នុងមួយលីត្រ ដែលនេះបញ្ជាក់ឲ្យឃើញថាតម្លៃប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតត្រូវបានបញ្ចុះតម្លៃ ៥០រៀលផងដែរ៕