រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ០២ និង១៥ នាទីរសៀល ថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្លូវជាតិលេខ២ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះញាញ់ លក្ខីណា ភេទស្រី អាយុ៤០ឆាំ្ន មុខរបរ: លក់នំប៉័ង ។ ផ្ទះជាប្រភេទសំណង់ ដែកប្រកស័ង្កសី មានទំហំ០៨ម៉ែត្រ គុណនឹង១២ម៉ែត្រ ។ ខូចខាតឡចំហុយនំប៉័ង និងសម្ភារ មួយចំនួន តែមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។ មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចបានប្រើរថយន្តការិយាល័យអគ្គិភ័យ ចំនួន ០៩ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើនឹង១២ ម៉ែត្រគូប រថយន្តក្រសួងមហាផ្ទៃ ០៣ គ្រឿង ពុំបានប្រើប្រាស់ទឹក និង រថយន្តជំនួយរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ០១ គ្រឿងប្រើប្រាស់ទឹកអស់ ០១ ឡាន ស្មើ០៦ ម៉ែត្រគូប ដោយរលត់ទាំងស្រុង នៅម៉ោង ០២:៤៥ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល៕