រាជធានីភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាបានេជ្រាបរួចមកហើយថាកាលពីពេលថ្មីៗនេះលោកគ្រូមហាជ័យត្រូវបានទទួលតំណែងជាទីប្រឹក្សារបស់សម្តេចសង្ឃគណៈធម្មយុត្តិកនិកាយ ខណៈធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាបន្តបន្ទាប់ផងដែរ ស្របពេលដែលលោកគ្រូមហាជ័យក៏មានងារជឧកញ៉ាមួយរូបថែមទៀត ដោយលោកមានឈ្មោះពេញថា ឧកញ៉ា ឆេង ប៉េងគុណ។

ជាមួយគ្នានេះផងដែរ ថ្មីៗនេះស្រាប់់តែសភាពាណិជ្ជកម្មកម្ពុជាបានប្រកាសអំពីសមាជិកថ្មីរបស់ខ្លួនដោយបង្ហាញពីឈ្មោះលោកគ្រូមហាជ័យដោយមានតំណែងជានាយកក្រុមហ៊ុនថែមទៀតផង។

សភាពាណិជ្ជកម្មកម្ពុជាបានប្រកាសយ៉ាងដូច្នេះថា «សេចក្តីប្រកាសអំពីសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា! សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិកថ្មី គឺលោកឧកញ៉ា ឆេង ប៉េងគុណ នាយកក្រុមហ៊ុន រួយ អ៊ិនហ្វីនិធី ឯ.ក»៕