ខេត្តកោះកុង៖ រូបភាពដឹកសាកសពកូវីដ-១៩ ដោយម៉ូតូយកទៅបូជា ត្រូវបានគេចែកចាយតាមបណ្តាញទំនាក់ទំនងសង្គមព្រោងព្រាត លាយឡំនឹងក្តីរន្ធត់សង្វេគជាពន់ពេក បន្ទាប់ពីរថយន្តដឹកសពបានខូចតាមផ្លូវនៅខេត្តកោះកុង ។

យោងតាមសំណេររបស់លោកវិជ្ជបណ្ឌិតមួយរូប បានបញ្ជាក់ថា « មិនមែននៅបរទេសទេ គឺកម្ពុជាយើង គឺនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ សូមបងប្អូនកុំមើលស្រាល កុំធ្វេសប្រហែសចំពោះជំងឺដ៏កាចសាហាវមួយនេះ បើស្រលាញ់គ្រួសារប្រពន្ធកូន ដែលនៅផ្ទះ សូមប្រុងប្រយ័ត្នឲ្យយបានល្អបំផុត សូមចូលរួមតាមវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល »៕ រូបភាពពីលោកវេជ្ជបណ្ឌិត Huy Rithy