រាជធានីភ្នំពេញ៖ គេសង្កេតឃើញថា ការបង្រ្កាបចំពោះអ្នកជួញដូរសាច់សត្វព្រៃមានជាហូរហែរ តែបង្ក្រាបយ៉ាងណានៅតែមានឈ្មួញអាចលួចដឹកបាន ជាក់ស្ដែង នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមឧទ្យានុរក្សបានរឹបអូសសាច់សត្វព្រៃជាង ៦០គីឡូក្រាម ពីអ្នករត់តាក់ស៊ីម្នាក់ រត់ពីខេត្តកោះកុងមកភ្នំពេញ។

យោងតាមអង្គការសម្ព័ន្ធសត្វព្រៃកម្ពុជា បញ្ជាក់តាមរយៈហ្វេសប៊ុកយ៉ាងដូច្នេះថា “ចុះបង្ក្រាបសាច់សត្វព្រៃ ក្រុមឧទ្យានុរក្សបានរឹបអូសសាច់ព្រៃជាង៦០គីឡូក្រាម ពីអ្នករត់តាក់ស៊ីម្នាក់ រត់ពីខេត្តកោះកុងមកភ្នំពេញ។ តម្រួវការសាច់សត្វព្រៃដោយឥស្សរជនក្នុងទីក្រុង ជំរុញអោយមានការបរបាញ់នៅក្នុងព្រៃប្រទេសកម្ពុជា”។ រួមគ្នាបញ្ឃប់ការជួយដូរសាច់សត្វព្រៃ ករណីបើឃើញមានការជួយដូរ និងបរបាញ់សត្វព្រៃសូមរាយការណ៍ទៅមន្ត្រីជំនាញដើម្បីចាត់វិធានការ៕