រាជធានីភ្នំពេញ ៖ នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានធ្វើសេចក្ដីជូ​នដំណឹងទៅដល់បងប្ងូនប្រជាពលរដ្ឋស្តីពី ការសហការផ្អាកការធ្វើដំណើរ ឬចល័តចេញពីកន្លែងស្នាក់នៅរបស់បងប្អូនពលករខ្មែរ ដែលកំពុងតែស្នាក់នៅ និងធ្វើការនៅប្រទេសថៃឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ។

ជាមួយការជូនដំណឹងនេះដែរ ក្រសួងបានអំពាវនាវដូចជា កុំចល័តចេញពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់ខ្លួន ឆ្ពោះមកព្រំដែនកម្ពុជា-ថៃ ចំនួន ១៤ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ នេះរហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១។ ប្រសិនបើមានធុរៈចាំបាច់ ឬចប់ការងារត្រូវវិលត្រឡប់មកប្រទែសកម្ពុជាវិញ សូមបងប្អូនមេត្តារង់ចាំរហូតដល់ក្រោយថ្ងៃទី​១២ ខែសីហា៕

សូមប្រិយមិត្តអញ្ជើញអានខ្លឹមសារលម្អិតដូចខាងក្រោម៖