គិតត្រឹមម៉ោង ០៨:30 នាទីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ម្ចាស់ផ្ទះជប៉ុន បន្តក្តោបក្តាប់ដំណែងលើកំពូលតារាងមេដាយ ដោយកើនឡើងមេដាយមាស១គ្រឿងបន្ថែម សរុប ១៣គ្រឿង (Tokyo Olympics 2020)។No photo description available.
ម្ចាស់ផ្ទះកីឡាអូឡាំពិក រដូវក្តៅ ជប៉ុន ដណ្តើមបានមេដាយសរុបបាន២២ គ្រឿង ក្នុងនោះ មាស១៣ ប្រាក់៤ និងសំរឹទ្ធ ៥គ្រឿង តាមពីក្រោយដោយចិន ឈរនៅលេខ២ ដណ្តើមបានមេដាយសរុប ២៧គ្រឿង ក្នុងនោះមេដាយមាស១២ ប្រាក់៦ និងសំរឹទ្ធ៩។Summer Olympic Medal Count By Country: See Tokyo 2021 Winners | Time សហរដ្ឋអាមេរិក ឈរនៅលេខ៣ មេដាយមាស ១១ ប្រាក់១១ និងសំរឹទ្ធ៩ សរុប៣១គ្រឿង។ R O C ឈរលេខ៤ ដណ្តើមបានមេដាយសរុប២៣ គ្រឿង មាស៧ ប្រាក់១០ និងសំរឹទ្ធ៦ លេខ៥ អូស្រ្តាលី ដណ្តើមបានមដាយសរុប១៦គ្រឿង មាស៦ ប្រាក់១ និងសំរឹទ្ធ៩ លេខ៦ ចក្រភពអង់គ្លេស ដណ្តើមបានមេដាយសរុប ១៦គ្រឿង មាស៥ ប្រាក់៦ និងសំរឹទ្ធ៥ ខណៈកូរ៉េខាងត្បូង លេខ៧ ដណ្តើមបានមេដាយសរុប១១គ្រឿង មាស៤ ប្រាក់២ និងសំរឺទ្ធ៥គ្រឿង ៕TAKATO Naohisa clinches Japan's first gold of Tokyo 2020
ប្រភព: CAMBODIA SEA GAMES 2023