រាជធានីភ្នំពេញ ៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានជ្រាបរួចមកហើយពីករណីផ្ទុះការឆ្លងជំងឺកូវីដ១៩ទៅលើព្រះសង្ឃជាច្រើនអង្គដែលបានគង់នៅវត្តប្រាសាទនាងខ្មៅ នៅស្រុកបាទី ខេត្តតាកែវ ខណៈពេលនេនតូចៗជាច្រើនអង្គផ្សេងទៀតដែលស្នាក់នៅក្នុងវត្តនេះរួមទាំងព្រះតេជគុណ ជួន កក្កដា ផងដែរក៏ត្រូវក្រុមគ្រូពេទ្យតម្រូវឲ្យធ្វើតេស្តស្វែងរកជំងឺកូវីដ១៩។

ជាមួយគ្នានេះផងដែរ បើយោងទៅតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកផេករបស់លោកគ្រូ ជួន កក្កដា ផ្ទាល់តែម្ដងបានមានសង្ឍដីការថាមានពាក្យចចាមអារ៉ាមមួយមួយចំនួនបានលេចលឺថាលោកគ្រូមានវិជ្ជមានកូវីដ១៩ទៅហើយ ខណៈពេលនេះលោកគ្រូបានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា
«តេស្តលេីកទី២​ លទ្ធផលអវិជ្ជមាន​ សូមប្រគេនជូនដំណឹងថា​ខ្ញុំព្រះករុណាអាត្មាភាព​ ជួន​ កក្កដា​ មិនមានរោគសញ្ញាកូវីត​១៩ ដូចពាក្យចចាមអារ៉ាមនោះទេ​»៕