លោក បូរ ពុធរាត្រី គ្រូបង្វឹកកីឡាអត្ត​ព​ល​កម្ម​ជម្រើស​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​កក្កដា​នេះ កី​ឡា​ករ ប៉ែន សុគង់ បាន​ចូល​រួម​ហ្វឹក​ហាត់​ពិ​សេស នៅ​ព​ហុ​កី​ឡ​ដ្ឋាន Olympic Stadium ជា​មួយ​អត្ត​ព​លិក​ចម្រុះ​ជាតិ​សាសន៍​ផ្សេង​ទៀត ដើម្បីត្រៀមការប្រកួតកីឡាអូឡាំពិក ទី​ក្រុង​តូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នាថ្ងៃសៅរ៍ ទី៣១ ខែ​កក្កដា​ចុង​សប្ដាហ៍​នេះ ។May be an image of one or more people, people playing sports and outdoors
លោកគ្រូបង្វឹកបានបញ្ជាក់ថា ការហ្វឹកហាត់ពិសេសនេះ គណៈកម្មការ​រៀប​ចំ​ការ​ប្រ​កួត​ផ្នែក​កី​ឡា​អត្តពលកម្ម បានអនុញ្ញាតឲ្យអត្តពលិក​ទាំង​អស់ ចូល​ហាត់​សម​ជា​មួយ​ឈ្នាន់ និងការបញ្ជាចេញដំណើរ នៅពហុកីឡដ្ឋាន Olympic Stadium ដែល​ជា​ទីលានប្រកួតផ្លូវការ ហើយការហ្វឹកហាត់ពិសេស​នេះ​មានតែ ១ថ្ងៃ​នេះ​ប៉ុណ្ណោះ ខណៈផុតពីនេះ កីឡាករ-កីឡាការិនី ត្រូវ​ហ្វឹក​ហាត់​នៅ​ទី​លាន​កម្ដៅ​សាច់​ដុំវិញ រហូតដល់ថ្ងៃប្រកួតរៀងៗខ្លួន ។May be an image of one or more people and people standing
សម្រាប់កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ នឹងត្រូវប្រកួតលើវិញ្ញា​សា​រត់​ល្បឿន​ចម្ងាយ ១០០ម៉ែត្រ នាវេលាម៉ោង ១៩៖៤៥នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០២១ (ត្រូវនឹងម៉ោង ៥៖៤៥នាទីល្ងាចម៉ោងនៅកម្ពុជា) នៅពហុកីឡដ្ឋាន Olympic Stadium ។