FILE - In this Sept. 16, 2015, photo, U.S. Central Command Commander Gen. Lloyd Austin III, testifies on Capitol Hill in Washington. Biden will nominate retired four-star Army general Lloyd J. Austin to be secretary of defense. That's according to three people familiar with the decision who spoke on condition of anonymity because the selection hadn't been formally announced. (AP Photo/Pablo Martinez Monsivais, File)

សិង្ហបុរី៖ ការបង្ហាញវត្ដមានរបស់រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅលើទឹកដីអាស៊ាន គឺដូចអ្វីដែលក្រុមអ្នកវិភាគយោធាគិតទុកជាមុនថា សហរដ្ឋអាមេរិក ត្រូវតែធ្វើឲ្យមានតុល្យភាពខាងអំណាច ដោយមិនអនុញ្ញាតឲ្យចិន គ្របដណ្ដប់ឥទ្ធិពលទាំងស្រុង ទាំងនៅក្នុងតំបន់អាស៊ាន និងអាស៊ី-ប៉ាស៊ីហ្វីកនោះឡើយ។

លោក Lloyd Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានថ្លែង កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ខណៈមកដល់ប្រទេសសិង្ហបុរីថា លោកប្តេជ្ញាចិត្ត នឹងធ្វើឲ្យមានទំនាក់ទំនង ក្នុងន័យស្ថាបនាជាមួយចិន ហើយធ្វើការងារលើបញ្ហាប្រឈមរួម ព្រោះលោកបានដាក់ចេញនូវចក្ខុវិស័យ លើចំណងទាក់ទងជាមួយនឹងទីក្រុងប៉េកាំង ដែលកំពុងតែធ្លាក់ចុះមកដល់ចំណុចទាបបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ កន្លងមកនេះ។

សារព័ត៌មាន CNA បានផ្សាយ នៅថ្ងៃទី២៨ ខែកក្កដា ថា សហរដ្ឋអាមេរិក បានដាក់ប្រទេសចិន ជាចំណុចស្នូល នៃគោលនយោបាយសន្តិសុខជាតិរបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ជាមួយគ្នានេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ក៏កំពុងតែប្រជែងគ្នាលើភូមិសាស្រ្ដនយោបាយដ៏ធំបំផុត ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង នៅក្នុងសតវត្សនេះ។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិ បានថ្លែងសង្កត់ធ្ងន់ ខណៈនៅក្នុងប្រទេសសិង្ហបុរី ថា «ឥរិយាបថធម្មតារបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដោយសារតែមានអស្ថិរភាព ចាប់ពីដែនកោះតៃវ៉ាន់ រហូតដល់សមុទ្រចិនខាងត្បូង។ ដូច្នេះ សហរដ្ឋអាមេរិកកំពុងតែស្វែងរកនូវទំនាក់ទំនង ប្រកបដោយស្ថិរភាពជាចំហ សម្រាប់ប្រទេសទាំង២ ដើម្បីកាត់បន្ថយនូវភាពតានតឹងនេះ។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «ថ្វីត្បិតតែយើងមិនចង់ឲ្យមានការប្រឈមមុខក្ដី ប៉ុន្ដែសហរដ្ឋអាមេរិក ក៏នឹងមិនរួញរា ប្រសិនបើផលប្រយោជន៍របស់យើង ត្រូវបានរងនូវការគំរាមកំហែង។ ខ្ញុំប្ដេជ្ញាស្វែងរកទំនាក់ទំនងប្រកបដោយស្ថាបនា និងតុល្យភាពជាមួយនឹងប្រទេសចិន ដោយរួមទាំងវិបត្ដិកាន់តែធ្ងន់ធ្ងរពាក់ព័ន្ធជាមួយនឹងកងទ័ពរំដោះប្រជាពលរដ្ឋចិន (PLA) ។

ទោះជាមានភាពតានតឹង និងសង្គ្រាមវោហារសាស្ត្រ កាន់តែក្តៅគគុកក្ដី ក៏មន្រ្តីយោធាអាមេរិកនៅព្យាយាមរក្សាទំនាក់ទំនងជាចំហជាមួយសមភាគីចិន ដើម្បីកាត់បន្ថយការផ្ទុះឡើងគ្រោះថ្នាក់ ឬឧបទ្ទវហេតុណាមួយជាយថាហេតុ។

ដោយឡែក មន្រ្ដីការទូតចិនម្នាក់ នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ដ៏កម្រជាមួយសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថា កំពុងតែបង្កើត «សត្រូវស្រមោល» ដើម្បីបង្វែរការចាប់អារម្មណ៍ លើបញ្ហានានា នៅក្នុងតំបន់ ហើយដាក់គំនាមមកលើប្រទេសចិន។

ទោះជាយ៉ាងណា លោក Austin រដ្ឋមន្រ្ដីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបន្ថែមថា « បណ្ដាប្រទេសមហាអំណាចធំៗ ចាំបាច់ត្រូវធ្វើជាគំរូ តាមតម្លាភាព និងការទំនាក់ទំនងគ្នា»។

ការថ្លែងរបស់រដ្ឋមន្រ្ដីការពារជាតិសហរដ្ឋអាមេរិកបែបនេះ ខណៈមានគម្រោងទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសវៀតណាម និងហ្វីលីពីន នៅចុងសប្ដាហ៍នេះ ក៏បានសង្កត់ធ្ងន់ អំពីសារសំខាន់ នៃសម្ពន្ធមិត្ត ដែលកំពុងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីបណ្ដាប្រទេសនានា នៅក្នុងតំបន់ ដែលកំពុងតែព្រួយបារម្ភ អំពីឥរិយាបថ ដែលចេះតែកើនឡើងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ខណៈប្រទេសទាំងនោះ ត្រូវពឹងផ្អែកយ៉ាងខ្លាំងទៅលើទីផ្សារដ៏ធំ នៅក្នុងប្រទេសចិន។

លោកមន្រ្ដីការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ម្ដងហើយម្ដងទៀតថា «យើងមិនចាំបាច់សួរដល់បណ្ដាប្រទេសទាំអស់ នៅក្នុងតំបន់ថា ត្រូវជ្រើសរើស រវាងសហរដ្ឋអាមេរិក និងចិន នោះទេ។ ជាការពិតណាស់ មិត្តរបស់យើងជាច្រើន នៅក្នុងតំបន់ មានភាពចាស់ទុំជាងខ្លួនគេរាប់អានជាមួយនឹងចិន

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបន្ថែមការដាក់ទណ្ឌកម្មទៅលើប្រទេសចិន ដោយចោទប្រកាន់ជុំវិញការរំលោភសិទ្ធិមនុស្ស នៅក្នុងខេត្តស៊ីជាង ( Xinjiang ) និងហុងកុង។ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុននេះ បានកំណត់គោលដៅទៅលើមន្រ្ដីជាច្រើនរូបរបស់ប្រទេសចិន។

នៅក្នុងការបន្ដវេនពីលោក ដូណាល់ ត្រាំ (អតីតប្រធានាធិបតី) នោះ លោក Biden បានខំប្រឹងប្រែងប្រមូលផ្តុំនូវកម្លាំងសម្ពន្ធមិត្ត និងដៃគូ ដើម្បីជួយប្រឆាំងនឹងអ្វីដែលសេតវិមាន បានចាត់ទុកថា នេះជាគោលនយោបាយសេដ្ឋកិច្ចបង្ខិតបង្ខំដ៏ខ្លាំងក្លារបស់ចិន និងការបរទេស៕