រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញបំផុតនៅលើពិភពលោករបស់សហរដ្ឋអាមេរិក ចំនួន៣ បានរាយការណ៍ ក្រុមហ៊ុនទាំង៣នេះ បានរកប្រាក់ចំណេញសរុប ជាង៥០ពាន់លានដុល្លារសហរដ្ឋអាមេរិក។

បើតាមសារព័ត៌មាន CNA ដែលមានមូលដ្ឋាននៅសិង្ហបុរី បានចេញផ្សាយ នៅថ្ងៃទី២៨ ខែកក្កដា ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ចំនួន៣ រួមមាន ក្រុមហ៊ុន Apple, Microsoft និង ក្រុមហ៊ុន Google ម្ចាស់ក្រុមហ៊ុន Alphabet បានរាយការណ៍ អំពីប្រាក់ចំណេញ សរុប ប្រមាណជាង ៥០ ពាន់លានដុល្លារអាមេរិក នៅក្នុង១ត្រីមាស ចាប់ពីខែមេសា-មិថុនា។ ក្រុមហ៊ុនទាំង៣នេះ បញ្ចេញរបាយការណ៍របស់ខ្លួនបែបនេះ ចង់បង្ហាញពីឥទ្ធិពល និងជោគជ័យ ដែលមិនអាចប្រៀបផ្ទឹមបាន ក្នុងការផ្លាស់ប្តូររបៀបរស់នៅរបស់យើង។

ថ្វីដ្បិតតែក្រុមហ៊ុនទាំងនេះ រកលុយប្រាក់ចំណូល តាមវិធីផ្សេងៗគ្នាក៏ដោយ លទ្ធផលគួរតែទទួលបានការសាទរ ដែលក្រុមហ៊ុនទាំង៣នេះទទួលបាន។ ប៉ុន្ដែហេតុអ្វីបានជានិយតកររបស់រដ្ឋាភិបាលបែរជាមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ថាតើក្រុមហ៊ុនទាំងនេះ នឹងមានឥទ្ធិពលកាន់តែខ្លាំងឬយ៉ាងណា។

ប្រាក់ចំណេញដ៏ច្រើនលើសលប់ ដែលបានហូរចូលក្រុមហ៊ុននីមួយៗ ក៏បានបង្ហាញផងដែរ ពីមូលហេតុ ដែលក្រុមហ៊ុន បានបូកបញ្ចូលតម្លៃទីផ្សារ រហូតដល់ ៦,៤ ពាន់ពាន់លានដុល្លារអាមេរិក (US$6.4 trillion= 6 4000 000 000 000) ដែលច្រើនជាងទ្វេដង នៃតម្លៃសមូហភាព ខណៈមានការរាតត្បាត ពីជំងឺកូវីដ-១៩ បានចាប់ផ្តើមផ្ទុះឡើង អស់រយៈពេលជា១៦ខែ​កន្លងមកនេះ។

រហូតមកដល់ពេលនេះ ទូរស័ព្ទម៉ូដែល iPhone ដំបូងរបស់ក្រុមហ៊ុន Apple មានសមត្ថភាពអាចតភ្ជាប់បណ្ដាញ 5G ដែលបន្ដផ្ដល់ការបង្កើនប្រាក់ចំណូល និងប្រាក់ចំណេញ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញមួយនេះផងដែរ។.

ជាមួយនឹងការលក់ iPhone ដែលប្រកាស ពីកំណើនទ្វេដង ធៀបនឹងឆ្នាំមុន សម្រាប់ត្រីមាសទី ៣ គឺប្រាក់ចំណេញ និងប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple សម្រាប់ខែមេសា- មិថុនា ងាយស្រួលជាងការប៉ាន់ស្មានរបស់អ្នកវិភាគទៅទៀត។ ក្រុមហ៊ុន Cupertino មានមូលដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក រកចំណូលបាន២១,៧ ពាន់លានដុល្លារ ឬ១,៣០ដុល្លារអាមេរិក ក្នុងហ៊ុន ដែលស្ទើរតែទទួលបានប្រាក់ចំណេញទ្វេដង ក្នុងរយៈពេលដូចគ្នា បើធៀប កាលពីឆ្នាំមុន។ ប្រាក់ចំណូលនេះ បានកើនឡើង ៣៦ភាគរយ ដែលមានទឹកប្រាក់៨១,៤ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ប៉ុន្តែនៅក្នុងសន្និសីទសន្និសីទ កាលពីថ្ងៃអង្គារ (ទី២៧ ខែកក្កដា ឆ្នាំ២០២១) ជាមួយអ្នកវិភាគនោះ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានថ្កោលទោសថា ការរីករាលដាលឥតឈប់ឈរ ពីជំងឺកូវីដ-១៩បម្លែងខ្លួនថ្មី Delta (Delta Variant) កំពុងតែបង្កើតជាចម្ងល់ ពីការបន្សល់ទុកពីឆ្នាំ។

លោក Cook បានបញ្ជាក់ថា ផ្លូវវិលទៅរកភាពប្រក្រតីឡើងវិញ គឺជាការលំបាកខ្លាំងណាស់។ ភាពមិនប្រាកដប្រជានេះ បានធ្វើឱ្យក្រុមហ៊ុន Apple ពន្យារពេលដល់បុគ្គលិក ក្នុងការវិលត្រឡប់ ចូលមកកាន់ការិយាល័យរបស់ខ្លួន ចាប់ពីខែកញ្ញាដល់ខែតុលា។ ទោះយ៉ាងណា ហាង ភាគច្រើនរបស់ក្រុមហ៊ុន Appple ក៏បានបើកដំណើរហើយដែរ។

ជាមួយគ្នានេះ ទូរស័ព្ទម៉ូដែល iPhone 12 ដែលត្រូវបានបញ្ចេញលក់ នៅក្នុងរដូវស្លឹកឈើជ្រុះកាលពីពេលថ្មីៗនេះ កំពុងតែនិយមបំផុតរបស់ក្រុមហ៊ុន Apple ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ភាគច្រើន ដោយសារតែវាជាទូរស័ព្ទដំបូង ដែលដំណើរការលើបណ្តាញ 5G ដែលត្រូវបានបង្កើតឡើង នៅជុំវិញពិភពលោក។ ការលក់ iPhone របស់ក្រុមហ៊ុន Apple មានចំនួនសរុប ជិត ៤០ ពាន់លានដុល្លារ នៅក្នុងត្រីមាសចុងក្រោយ គឺកើនឡើង៥០ភាគរយ បើធៀបនឹងឆ្នាំមុន។

ដោយឡែកក្រុមហ៊ុន Google វិញ ក៏កំពុងតែរកប្រាក់ចំណូលកាន់ខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ ខណៈការរាតត្បាត ពីជំងឺកូវីដ-១៩ ទើបធ្វើឲ្យអតិថិជន និងដៃគូផ្សាយពាណិជ្ជកម្ម ចាប់ផ្ដើមត្បិតត្បៀត លើការចំណាយរបស់ពួកគេ។ ឥឡូវវ៉ាក់សាំង បានជួយពលរដ្ឋ ទប់ទល់ប្រឆាំងនឹងជំងឺរាតត្បាត និងការរីករាលដាលជាថ្មី។ តម្រូវការដ៏ចាំបាច់ បានជំរុញឱ្យអ្នកផ្សាយពាណិជ្ជកម្ម ចំណាយកាន់តែច្រើន ដោយមានដំណាក់កាលធំៗ ចូលមកកាន់ក្រុមហ៊ុន Google និង បិតារបស់ក្រុមហ៊ុនសាជីវកម្ម Alphabet។

តាមរយៈឥទ្ធិពលរបស់ក្រុមហ៊ុនGoogle នេះ បានធ្វើឲ្យ Alphabet រកប្រាក់ចំណូលបាន១៨,៥៣ពាន់លានដុល្លារ ឬស្មើនឹង ២៧,២៦ ក្នុងមួយហ៊ុន នៅក្នុង១ត្រីមាស ដែលកើនឡើង ជិតបីដង ពីប្រាក់ចំណូល កាលពីឆ្នាំមុន ដែលមានត្រឹមតែ៦,៩៦ពាន់លានដុល្លារអាមេរិក ឬ ១០,១៣ ដុល្លារអាមេរិក ក្នុងមួយហ៊ុន។

បើតាមលោក Sundar Pichai នាយកប្រតិបត្ដិ Google បានឲ្យដឹងថា ប្រាក់ចំណួល ពីការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Google កើនឡើង៦៩ភាគរយ គិតជាទឹកប្រាក់ ៥០,៤៤ពាន់លានដុល្លារ។ នេះជាអ្វីដែលោកនាយក ហៅថា ជាសកម្មភាពតាមអនឡាញ ក្នុងចំណោមអតិថិជន និងពាណិជ្ជកម្ម។

ដោយឡែក ក្រុមហ៊ុន Microsoft វិញក៏បានរាយការណ៍ ពីប្រាក់ចំណូលឆ្នាំសារពើពន្ធ ត្រីមាសទី៤ ចំនួន១៦,៥ពាន់លានដុល្លារ គឺកើនឡើង៤៧ភាគ បើធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ បណ្ដាញប្រាក់ចំណូលសុទ្ធ គឺ២,១៧ដុល្លារ ក្នុងមួយហ៊ុន កើនលើសពីការរំពឹងទុករបស់ Wall Street ។ ក្រុមហ៊ុនផលិត Software មួយនេះ ត្រូវបានគេព្យាករ ពីប្រាក់ចំណូល កើនដល់៤៦,២ពាន់លានដុល្លារ នៅក្នុងត្រីមាននេះ ដែលបញ្ចប់ត្រឹម ថ្ងៃទី៣០ ខែកក្កដា គឺកើនឡើង២១ភាគរយ បើធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិភាគ បានព្យាករថា ក្រុមហ៊ុន Microsoft នឹងរកប្រាក់ចំណូលបាន១,៩១ដុល្លារ ក្នុង១ហ៊ុន សម្រាប់ខែមេសា-មិថុនា ដែលមានប្រាក់ចំណូលកើនដល់ ៤៤,១ពាន់លានដុល្លារ។ ដូច្នេះ ក្រុមហ៊ុននេះ កើនប្រាក់ចំណេញកាន់តែខ្លាំង នៅក្នុងអំឡុងពេលកូវីដ-១៩ ដោយសារតម្រូវការ Software ពីក្រុមហ៊ុន។

ការកើនឡើង នៃការលក់សេវាកម្មតាមអាកាស (Cloud Service) របស់ក្រុមហ៊ុន Microsoft ដែលប្រកួតប្រជែងជាមួយក្រុមហ៊ុន Amazon និងក្រុមហ៊ុនផ្សេងទៀត ហើយឧបករណ៍ផលិតកម្មការិយាល័យរបស់ខ្លួន សម្រាប់ដោះស្រាយឯកសារការងារ និងអ៊ីម៉ែល បានកើនឡើង លើសប្រាក់ចំណូលសរុប។ សសរស្តម្ភប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន គឺការកើនឡើង លើការលក់កុំព្យូទ័រផ្ទាល់ខ្លួន បានកើនឡើង ៩ភាគរយ នៅក្នុងត្រីមាសនេះ៕