បរទេស៖ រហូតមកដល់ពេលនេះ ស្ថានការណ៍កូវីដ-១៩ នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ ហៅកាត់ «អាស៊ាន» កាន់តែអាក្រក់ឡើង ហើយក្នុងចំណោមប្រទេសទាំង១០ នៅតំបន់នេះ មានតែប្រទេសប៊្រុយណេប៉ុណ្ណោះ មិនមានករណីឆ្លងថ្មី។

បច្ចុប្បន្ន ឥណ្ឌូនេស៊ី មានករណីស្លាប់ថ្មី ២ ០៦៩នាក់ ហើយនេះជាករណីស្លាប់ថ្មីច្រើនជាងគេបំផុត ទាំងនៅក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក។

តំបន់អាស៊ាន រកឃើញករណីឆ្លងថ្មី ៩៦ ៥២៦នាក់ និងករណីស្លាប់ថ្មី ២ ៨២៣នាក់។ គិតត្រឹមវេលាព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បណ្ដាប្រទេសទាំង១០ នៅតំបន់អាស៊ាន មានអ្នកឆ្លងកូវីដ-១៩ សរុប ៦ ៩១០ ៩៦០នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១៣៦ ៥៦៣នាក់ និងមានអ្នកជាសះស្បើយ ៥ ៦៤០ ៦៨៩នាក់។
សូមមើលនូវតារាងអ្នកឆ្លងកូវីដ-១៩ នៅតាមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន ដូចមាន នៅក្នុងរូបភាព (Feature) នេះ៖