បរទេស៖ រហូតមកដល់ពេលនេះ ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសថៃ កាន់តែធ្ងន់ធ្ងរឡើង ដោយមានករណីស្លាប់ថ្មី រហូតដល់ជិត១២០នាក់ និងករណីឆ្លងថ្មី ជាង ១៤ ០០០នាក់។

ក្រសួងសុខាភិបាលសាធារណៈថៃ បានចេញរបាយការណ៍របស់ខ្លួន កាលពីព្រឹក ថ្ងៃទី២៧ ខែកក្កដា ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ថៃរកឃើញករណីឆ្លងថ្មី ១៤ ១៥០នាក់ និងករណីស្លាប់ថ្មី ១១៨នាក់។

គិតត្រឹមវេលាខាងលើ ថៃ មានអ្នកឆ្លងកូវីដ-១៩ សរុប ៥២៦ ៨២៨នាក់ ហើយក្នុងនោះមានអ្នកស្លាប់កើនដល់ ៤ ២៦៤នាក់ និងមានអ្នកជាសះស្បើយ ៣៥០ ៦៤៣នាក់៕