ក្រោយទទួលព័ត៌មានព្យុះទីហ្វុង Nepartak កំពុងរំកិលទៅរកប្រទេសជប៉ុន ពិសេសទីក្រុងតូក្យូ ដែលកំពុងដំណើរការប្រកួតកីឡាអូឡាំពិករដូវកាលក្ដៅ ឆ្នាំ២០២០ (Tokyo Olympic Games 2020) គណៈកម្មការរៀបចំព្រឹត្ដិការណ៍ពិភពលោកនេះ បានជូនដំណឹងដល់អត្តពលិកទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន គ្រាដែលការប្រកួតកីឡាក្រៅសាលមួយចំនួន នឹងត្រូវផ្អាកការប្រកួត ពិសេសកីឡាលើទឹកតែម្ដង។May be an image of map and text that says 'TOKYO TOKYO2020 020 Outdoor Sport Has Been POSTPONED 3PMWED 3PMUe 3P MON 3P PM 3PMSU SUN'
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មក្រុមអត្តពលិកអូឡាំពិកកម្ពុជា បានមានប្រសាសន៍ពីទីក្រុងតូក្យូ នាល្ងាចថ្ងៃច័ន្ទនេះថា «ស្អែកនេះ ពេលព្យុះទៅដល់ទីក្រុងតូក្យូ កីឡាក្រៅសាលមួយចំនួនត្រូវផ្អាកការប្រកួត មានដូចជាកីឡាទូកក្ដោង ទូកកានូ និងអាចមានកីឡាអត្តពលកម្មផងដែរ ហើយប្រសិនបើកម្រិតខ្យល់ភ្លៀងខ្លាំង នឹងផ្អាកកីឡាក្រៅសាលទាំងអស់តែម្ដង។Storm Nepartak threatens to end 'smooth' start to Olympics ចំណែកកីឡាករ-កីឡាការិនីដែលស្នាក់នៅក្នុងភូមិកីឡាអូឡាំពិកវិញ ក៏ត្រូវបានប្រកាសឲ្យប្រុងប្រយ័ត្នផងដែរ»។
តាមការរាយការណ៍របស់ទីភ្នាក់ងារឧត្តុនិយមជប៉ុន បានឲ្យដឹងថា ព្យុះទីហ្វុង Nepartak កំពុងចល័តពីភាគខាងជើង នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយអាចនឹងបក់បោកមកលើដែនកោះដ៏សំខាន់របស់ប្រទេសជប៉ុន ពិសេសទីក្រុងតូក្យូ ដែលកំពុងទទួលរៀបចំការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០។ ដូច្នេះកម្មវិធីប្រកួតកីឡាមួយចំនួន នឹងត្រូវទទួលរងផលប៉ះពាល់ដោយឥទ្ធិពលអាកាសធាតុ នៃព្យុះនេះ ដែលត្រូវបានគេប៉ាន់ស្មានល្បឿនខ្យល់ប្រហែល ៣៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយគ្រោងធ្វើដំណើរទៅដល់ទីក្រុងតូក្យូ នៅរសៀលថ្ងៃអង្គារស្អែកនេះ៕Tokyo 2020 Olympics could be hit by tropical Storm Nepartak with some  events facing delays and postponements - NEWSDONS.COM - News Magazine
ប្រភព: CAMBODIA SEA GAMES 2023