បរទេស៖ រហូតមកដល់ពេលនេះ ឥណ្ឌនេស៊ី នៅតែជាប្រទេស ដែលមានអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ប្រចាំច្រើនជាងគេបំផុត នៅលើពិភពលោក ខណៈសហរដ្ឋអាមេរិកជាប្រទេសរងគ្រោះខ្លាំងពីកូវីដ-១៩ មានករណីស្លាប់ថ្មី ត្រឹមតែ៩៦នាក់ប៉ុណ្ណោះ។

គេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកក្កដា ថា ឥណ្ឌូនេស៊ី រកឃើញករណីស្លាប់ថ្មី ១ ៤៨៧នាក់ និងករណីឆ្លងថ្មី ២៣ ២២៨នាក់។ ឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដ-១៩ សរុបជាង៣,១លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៨៤ ៧៦៦នាក់ និងអ្នកជាសះស្បើយ ជាង២,៥លាននាក់។ 

សហរដ្ឋអាមេរិក ជាប្រទេសដែលរងគ្រោះ ដោយជំងឺកូវីដ-១៩ខ្លាំងជាងគេបំផុត នៅលើពិភពលោក ប៉ុន្ដែប្រទេសមហាអំណាចមួយនេះ រកឃើញករណីស្លាប់ថ្មី ៩៦នាក់ និងករណីឆ្លងថ្មី ៣០ ៨៣៥នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ៣៥,២លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់៦២៦ ៩៩៨នាក់ និងមានអ្នកជាសះស្បើយ ជាង​២៩,៥លាននាក់។ 

ដោយឡែក ចិនជាប្រទេសដើមកំណើតវីរុសកូវីដ-១៩នេះ រកឃើញករណីឆ្លងថ្មី ៧៦នាក់ តែមិនមានករណីស្លាប់ថ្មី ។ ចិនមានអ្នកឆ្លងសរុប ៩២ ៦០៥នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤ ៦៣៦នាក់ និងអ្នកជាសះស្បើយ ៨៧ ២២៨នាក់។​

គិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូវីដ-១៩ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាលប្រទេសចិន រហូតមកដល់វេលាខាងលើនេះ មានប្រទេស និងដែនដីចំនួន២២២ កំពុងរងគ្រោះដោយសារវិបត្ដិនេះ៕

សូមមើលតារាង នៃប្រទេស​មួយចំនួនឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក៖