នេះជាបទពិសោធន៍មួយ តាមរយះគ្រូពេទ្យ children hospital 1 នៃមន្ទីរពេទ្យប្រទេសវៀតណាម បានចែករំលែកទៅប្រជាជនរបស់គេ នៅពេលមានអ្នកជិតខាងឆ្លងជំងឺកូវិត ដោយការភ័យខ្លាចពេក បានបិទទ្វារ បិទបង្អួច សំងំខ្លួន រហូតធ្លាក់ខ្លួនឈឺទៅវិញទេ ។

បើយោងតាម វេជ្ជបណ្តិត khanh បានបកស្រាយថា ករណីនេះ យើងមិនណែនាំអោយពួកគាត់ បិទទ្វារបង្អួចនោះទេ ការបើកអោយមានខ្សល់ចេញចូលជាការល្អប្រសើរ ។ពួកគេនិយាយថា វិរុស កូវិតអាចនៅក្នុងលំហអាកាស ប៉ុន្តែមិនមែនតាមរយះខ្សល់អាកាសទេ វិរុសអាចឆ្លងនៅពេលដែលមនុស្ស២ នាក់ ប្រាស្រ័យទាក់ទងគ្នា ដោយមិនរក្សាគម្លាត មិនពាក់ម៉ាស់ និងខ្ទាត់ទឹកដំណក់តូចៗ ពីផ្លូវដង្ហើមចេញមកខាងក្រៅ ប្រសិនបើអ្នកឈរជិត ហើយដកដង្ហើមក្នុងបរិយាកាសទាំងមូលដែលមានដំណក់តូចៗទាំងនោះ អ្នកអាចមានឪកាសឆ្លង។

ប៉ុន្តែបើយើង មិនបានជួបមុខអ្នកជំងឺ ឬ រក្សាគម្លាតឆ្ងាយហើយ ដោយគ្រាន់តែនៅផ្ទះជិតគ្នា ហើយឃុំឃាំងខ្លួនអែងដែល សូម្បីតែបើកអោយមានខ្យល់ចេញចូលផ្ទះក៏មិនហ៊ាន ការខ្លាចជ្រុលហួសដែនកំណត់ វានិងធ្វើអោយអ្នកឈឺទៅវិញទេ ដោយសារតែលោកអ្នកមិនបានទទួលយកខ្យល់អុកស៊ីសែនគ្រប់គ្រាន់៕

ដោយ៖ AN