គិតត្រឹមពេលរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ប្រទេសចិនដណ្តើមបានមេដាយមាសច្រើនជាងគេ ដោយកំពុងឈរលើកំពូលតារាងមេដាយ ពីព្រឹត្ដិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន។May be an image of text that says 'TOKYO2020 2020 Medal Table Xinhua News App Rank Delegations 1 China Total 2 6 2 Japan 3 5 12 1 United States 4 6 4 2 South Korea 5 2 10 ROC 3 5 6 1 Britain 2 7 7 2 Canada 1 1 2 Italy 1 3 1 Australia 10 1 1 France 2 1 1 1 3'
ប្រទេសចិន ដែលកំពុតក្តោបក្តាប់លើកំពូលតារាងមេដាយនេះ គឺដណ្ដើមបានមេដាយមាស ចំនួន៦គ្រឿង ប្រាក់ ២ និងមេដាយសំរឹទ្ធ ៤គ្រឿង សរុបចំនួន ១២គ្រឿង ខណៈម្ចាស់ផ្ទះសរុប ៦គ្រឿង ក្នុងនោះមាស ៥ ប្រាក់១។ រីឯសហរដ្ឋអាមេរិក សរុប១០គ្រឿង ក្នុងនោំមេដាយមាស៤ ប្រាក់២ សំរិទ្ធ៤គ្រឿង និងប្រទេសកូរ៉េខាងត្បូង៥គ្រឿង មាស២ និងសំរិទ្ធ៣គ្រឿង។ ចំពោះប្រទេស ដែលរកបានមេដាយមាសផ្សេងទៀត រយៈពេល២ថ្ងៃនេះ មានដូចជា រុស្ស៊ី អ៊ីតាលី អូស្រ្តាលី ទុយនីស៊ី អូទ្រីស អេក្វាទ័រ ហុងគ្រី អ៊ីរ៉ង់ បារាំង អ៊ូសបេគីស្ថាន និងកូសូវូជាដើម។
ព្រឹត្តការណ៍កម្រិតពិភពលោកដែលមានអត្ដលិករាប់ពាន់នាក់ មកពី២០៥ប្រទេស ជុំវិញពិភពលោក ក្នុងនោះក៏មានវត្តមានប្រទេសកម្ពុជាយើងផងដែរ ដើម្បីចូលរួមការប្រកួតប្រជែង ក្នុងវិញ្ញាសាកីឡាផ្សេងៗគ្នា ។ ព្រឹតិ្ដការណ៍កីឡាអូឡាំពិក ត្រូវបានគេចាត់ទុកថាជាការប្រកួតកីឡាឈានមុខគេនៅលើពិភពលោក ដែលត្រូវបានធ្វើឡើងរៀងរាល់៤ឆ្នាំម្ដង។ ជាក់ស្ដែង ប្រទេសជប៉ុន ដែលជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ដែលបានធ្វើពិធីបើកជាផ្លូវការកាលពីថ្ងៃទី២៣ ខែកក្កដា ហើយគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ខាងមុខ៕Olympics-Weightlifting-Li's 'flamingo' amuses audience | Nippon.com
ប្រភព: CAMBODIA SEA GAMES 2023