កូវីដ១៩ កំពុងរាតត្បាតជុំវិញពិភពលោក ការចាក់វ៉ាក់សាំង គឺជាជំរើសដ៏ល្អបំផុតសំរាប់ការការពារពីការចំលង ឬ មិនអោយយើងធ្លាក់ខ្លួនឈឺធ្ងន់។ប៉ុន្តែ ប្រទេសមួយចំនួនមិនទាន់មានច៉ាក់សាំងគ្រប់គ្រាន់សំរាប់ចាក់ជូនប្រជាជនរបស់ខ្លួននោះទេ។

បណ្តាប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ ប្រមាណជា១៩០ ប្រទេស បានចាក់វ៉ាក់សាំងជូនប្រជាជន និងអ្នកក្រីក្រតាមរយះកម្មវិធី COVaX។ ដោយសារការរាតត្បាតជាសកល WHO បានអំពាវនាវអោយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាលជំងឺកូវិដ១៩ នេះ ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់ដែលមានអត្រាចាក់វ៉ាក់សាំងទាប។ គ្មាននរណាម្នាក់មានសុវត្តិភាពទេ បើមនុស្សគ្រប់គ្នាមិនទាន់ត្រូវបានការពារអស់នៅឡើយ។យោងតាមទិន្នន័យពី public Health England បានអោយដឺងថាមនុស្សដែលមិនទាន់ចាក់វ៉ាក់សាំងគ្រប់ដូស មានហានិភ័យ ពីការឆ្លងវិរុសបំប្លែងខ្លួន ហើយមនុស្សចាស់ប្រឈមការស្លាប់ក្រោយឆ្លងកូវិដ។

រឿងសំខាន់បំផុត ដែលអាចការពារខ្លួនពីការឆ្លងវិរុសគឺត្រូវចាក់វ៉ាក់សាំងអោយបាន គ្រប់ដូស និង អនុវត្តតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក និង ក្រសួងសុខាភិបាល៕

ប្រភព៖ world health orgenization