យោងតាមគណនីហ្វេសប៊ុកផេក របស់អ្នកគ្រូពេទ្យ ឆន សុធារី ជាអ្នកទេសជំងឺសួត និងផ្លូវដង្ហើម បានបង្ហោះសារចែករំលែក អំពី រោគសញ្ញាដែលអាចបន្តមានក្រោយជាសះស្បើយពីជំងឺកូវិដ ដែលមានដូចជា

១ សញ្ញាផ្លូវកាយញឹកញាប់
-អស់កំម្លាំង ពី១៥_-៨៧% អាចនៅរហូតដល់ ៣ខែ ឬ យូរជាងនេះ។
-ហត់ ១០ -៧១% អាចនៅរហូតដល់២ – ៣ខែ ឬយូរជាងនេះ។
-ថប់ណែនទ្រូង ១២ – ៤៤% អាចនៅរហូតដល់២ – ៣ខែ។
-ក្អក ១៧ -៣៤% អាចនៅរហូតដល់ ២ -៣ ខែ។
-បាត់ក្លិន ១០ – ១៣% អាចរហូតដល់១ខែ។
-និងមានសញ្ញាផ្សេងៗទៀតដែលមិនសូវជួបញឹកញាប់។

២ សញ្ញាផ្លូវចិត្តញឹកញាប់
-ជំងឺបាក់ស្បាត ៧- ២៤% អាចនៅរហូតដល់១-៣ខែ។
-ខ្សោយការចងចាំ១៨- ២១% អាចនៅរហូតដល់ អាទិត្យ ទៅខែ។
-ខ្យោយការផ្ចង់អារម្មណ៍១៦% អាចនៅរហូតដល់ អាទិត្យទៅខែ។
-ជំងឺបាក់ទឹកចិត្ត(ថប់អារម្មណ៍២២ -២៣% អាចនៅរហូត អាតិត្យទៅខែ។
ការថែរក្សាសុខភាពជារឿងសំខាន់ បើស្រឡាញ់គ្រួសារអ្នកសូមអនុវត្តនៅវិធានការណ៍ការពាររបស់ក្រសួងសុខាភិបាលអោយបានភ្ជាប់ភ្ជួន ដើម្បីជៀសផុតពីជំងឺកូវិដឆ្លងជាសកលនេះ៕

ដោយ ៖ AN