ជាទូទៅនៅពេលដែល មុខងារសួតមានការចុះខ្សោយ ការប្រមូលដកយកខ្សល់អុកស៊ីសែន ក៏មានការខុសប្រក្រតីដែរ យើងអាចសម្គាល់មើលបានតាមរយះរោគសញ្ញាដូចជា

១ -ការស្រកទម្ងន់ដោយមិនដឹងមូលហេតុ
ជំងឺសួតអាចកាត់បន្ថយទម្ងន់សាច់ដុំ រារាំងមិនអោយលូតលាស់តាមលំដាប់លំដោយត្រឹមត្រូវ បណ្តាលអោយបាត់បង់ទំម្ងន់ជាបន្តបន្ទាប់។

២ – ក្អកលើសពី ២៨ថ្ងៃ
ការក្អក ជាប់យូរថ្ងៃ ឬក្អកមានឈាម បណ្តាលមកពីសួត និងបំពង់ផ្លូវដង្ហើមមានបញ្ហាហើយ។

៣ – ឈឺទ្រូង
ការឈឺទ្រូងមិនដឹងមូលហេតុច្បាស់លាស់រយះពេលយូរថ្ងៃ ជាពិសេសបើឈឺពេលក្អក ឬដកដង្ហើម ក៏ជាបញ្ហានៃជំងឹសួតដែរ។

៤- មានស្លេស្មច្រើន
ប្រសិនបើអ្នកឡើងស្លេស្មច្រើនក្នុងរយះពេលមួយខែ ឬយូរជាងនេះ អាចបណ្តាលមកពីបញ្ហាសួត។

៥ – ពិបាកដកដង្ហើម
ការដកដង្ហើមញាប់ ឬលឺសំលេងខុសពីប្រក្រតី ក៏ជាសញ្ញាអាក្រក់នៃជំងឺសួតដូចគ្នា។ ប្រសិនបើអ្នកមានបញ្ហាដូចបានរៀបរាប់ខាងលើនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យេជាបន្ទាន់ ដើម្បីការពារអាយុជីវិតរបស់អ្នក៕

ដោយ៖ AN