ជំងឺកូវីដ១៩ ត្រូវបានគេចាត់ថាទុកជាជំងឺឆ្លងសកល ដែលបណ្តាលប្រទេសជុំវិញពិភពលោក កំពុងព្រួយបារម្ហ។យើងដឹងហើយថា សួតគឺជា សរីរាង្គដ៏សំខាន់មួយនៃរាងកាយ ដែលយើងចាំបាច់ ត្រូវថែទាំអោយបានដិតដល់ ជាពិសេស បន្ទាប់ពីឆ្លងជំងឺកូវិត ១៩។យើងគ្រប់គ្នាសុទ្ធតែដឹងហើយថា ទោះបីជាសះស្បើយពីកូវិត១៩ ក្តីក៏មិនប្រាកដថា សួតរបស់លោកអ្នកនិងវិលមករកសភាពដើមវិញទេ តែតិចនិចនេះក៏រួមចំណែកជួយផ្តល់សុខភាពល្អដល់សួត ដែលក្រុមគ្រូពេទ្យតែងតែផ្តល់ដំបូន្មានអោយអនុវត្តនៅវិធីនេះ។ ដូចនេះ ដើម្បី ការពារសួត ពីក្រោយការឆ្លងកូវិត ១៩ អ្នកគួរតែអនុវត្តនូវតិចនិក ទាំងនេះ។

-ធ្វើលំហាត់ប្រាណបែបដកដង្ហើម យឺតៗ ឬអនុវត្តការផ្លុំទឹកក្នុងដប និងផ្លុំប៉េងប៉ោង អោយបាន១៥នាទី ជារៀងរាល់ថ្ងៃ។
-ទទួលទានរបបអាហារល្អៗ ដូចជាផ្លែក្រូច ទំពាំងបាយ ប៉ោម តែ ដើម្បីជួយអោយសួតត្រឡប់មកល្អវិញ។
-សាកល្បង ហាត់យូហ្គា រត់ តិចៗ ឬហែលទឹក ជាដើម។

ដោយ ៖ AN