កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ទាំង​កីឡា​ហែលទឹក និង​កីឡា​​អត្ត​ពល​កម្ម បាន​នឹង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​យ៉ាង​សកម្ម​តាម​ការ​កំ​ណត់ និង​ពេល​វេលា​រៀប​ចំ​របស់​ម្ចាស់​ផ្ទះ ដើម្បី​ត្រៀម​ការ​ប្រ​កួត​របស់​ខ្លួន នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កី​ឡា​អូឡាំ​ពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅ​ប្រ​ទេស​ជប៉ុន នាថ្ងៃទី៣០-៣១ ខែកក្កដាចុងសប្ដាហ៍នេះ ។May be an image of one or more people, people playing sports and outdoors
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម បាន​មាន​ប្រសាសន៍ពីទីក្រុងតូក្យូថា «កីឡាករ-កីឡាការិនីរបស់យើង បាន​បន្ដ​ខិត​ខំ​ហ្វឹកហាត់រាល់ថ្ងៃ នៅកន្លែងកំណត់ក្នុង​ការហ្វឹក​ហាត់ នៅ​ទី​លាន ទាំងអាងហែលទឹក និងទីលានអត្តពលកម្ម ហើយ​កីឡា​ករ-កី​ឡា​ការិនីរបស់យើងបានចូលរួមហ្វឹកហាត់ជាមួយកីឡាករ-កីឡាការិនីចម្រុះជាតិ​សាសន៍ថ្ងៃនេះ ឃើញថា យើងកម្ដៅសាច់ដុំ និង​មាន​ទឹកចិត្តល្អក្នុង​ការ​ហ្វឹក​ហាត់ ដើម្បីត្រៀមក្នុងការប្រកួតផ្លូវការ នា​ល្ងាចថ្ងៃទី៣០ ខែ​កក្កដា​ឲ្យបានល្អប្រសើរ» ។May be an image of 1 person, standing and outdoors
ឯកឧត្តមនាយបេសកកម្មបន្ដថា «នៅសល់ប៉ុន្មានថ្ងៃនេះ គ្រូបង្វឹក​របស់​យើង ក្នុងប្រភេទកីឡាទាំង ២ បានជំរុញការហ្វឹកហាត់ឲ្យបានល្អ និង​ត្រឹម​ត្រូវ ហើយឆ្លៀតមើលបទពិសោធ នៃ​កីឡា​ករ-កីឡាការិនីប្រទេសផ្សេងៗ ដែលហ្វឹកហាត់ជាមួយគ្នា ដើម្បី​ដក​ស្រង់បទពិសោធពីចលនា និងបច្ចេកទេសរបស់គេ ក៏​ដូច​ជា​មើល​ឃើញ​នូវ​របៀប​យកចិត្ដទុកដាក់ហ្វឹកហាត់របស់គេធៀបទៅនឹងយើង សម្រាប់​យក​ធ្វើ​ជា​បទពិសោធមួយចំនួនដែរ ។ ដូច្នេះសូមលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីរបស់យើង ដែលត្រៀមប្រកួតកីឡាអូឡាំពិកជាប្រវត្តិសាស្ដ្រ នៅទីក្រុងតូក្យូ នាពេលឆាប់ៗខាងមុខនេះ» ។May be an image of child and pool
គួរបញ្ជាក់ថា អត្តពលិកកីឡាហែលទឹកកម្ពុជា ២រូប នឹងត្រូវប្រកួតនាល្ងាចថ្ងៃទី៣០ ខែកក្កដា នៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre លើវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា ក្នុងនោះកីឡាករ ហែម ប៊ុច ត្រូវប្រកួតសេរីទី៤(Heat-4) និងខ្សែបន្ទាប់ទី៦ (Lane-6) ខណៈកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាប់ទី៥ (Lane-5) ។ ។ រីឯកីឡាករអត្តពលកម្ម ប៉ែន សុគង់ ត្រូវប្រកួតនាថ្ងៃទី៣១ ខែកក្កដា លើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ ៕
ប្រភព: CAMBODIA SEA GAMES 2023