ប្រទេសថៃ៖ អ្នកនាំពាក្យប្រធានាធិបតី បាននិយាយកាលពីថ្ងៃសុក្រ ទី២៣ ខែកក្កដា​ ឆ្នាំ២០២១នេះថាប្រទេសហ្វីលីពីន នឹងបញ្ឈប់ការធ្វើដំណើរពីប្រទេសថៃ និងម៉ាឡេស៊ី ក៏ដូចជារឹតបន្តឹងការធ្វើដំណើរចរាចរណ៍នៅក្នុងតំបន់ម៉ានីល ក្នុងគោលបំណងដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលយ៉ាងខ្លាំងក្លា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkokpost

លោក Harry Roque បាននិយាយនៅក្នុងសុន្ទរកថាមួយថា ការរឹតត្បិតការធ្វើដំណើរនឹងចូលជាធរមានចាប់ពីថ្ងៃអាទិត្យ ទី២៥ រហូតដល់ចុងខែកក្កដា ទើបមានការជូនដំណឹងសារជាថ្មី។ កន្លងមកហ្វីលីពីន បានធ្វើការហាមឃាត់អ្នកធ្វើដំណើរពីប្រទេសចំនួន៨ រួមមានឥណ្ឌូណេស៊ី និងឥណ្ឌា…។

ដើម្បីព្យាយាម និងទប់ស្កាត់ការឆ្លងរាលដាលនៃដែនដីសណ្តរក្នុងតំបន់បន្ថែមទៀតលោកប្រធានាធិបតី Rodrigo Duterte បានដាក់តំបន់រដ្ឋធានី​ ដែលជាទីក្រុងធំទូលាយនៃទីក្រុងចំនួន១៦ មានប្រជាជនជាង១៣លាននាក់ និងខេត្តចំនួន៤ ស្ថិតនៅក្រោមការទប់ស្កាត់យ៉ាងតឹងរ៉ឹងដល់វីរុសកូវីដ-១៩ ទម្រង់ Delta រហូតដល់ចុងខែកក្កដា ៕