រាជធានីភ្នំពេញ ៖ នាពេលថ្មីៗកន្លងទៅនេះ មានបុរសវ័យក្មេងម្នាក់បានសម្រេចចិត្តលោតទឹកបញ្ចប់ជីវិតខ្លួន នៅលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ខណៈមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញសាកសពរបស់បុរសខាងលើនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះមានឈ្មោះ ស៊ីម ភារុន ដែលមានគណនីហ្វេសប៊ុកឈ្មោះ ពូ ប៊យ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិប្រិយ៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាកម្មករយាមឃ្លាំងធ្វើការនៅក្រុមហ៊ុន។

ទោះបីជាយ៉ាងណាក្ដីគេសន្និដ្ឋា​នថាបុរសខាងលើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារដែលទើបរៀបការថ្មីថ្មោងបានរយៈពេលជាងបីខែ ហើយនៅថ្ងៃកើតហេតុជនរងគ្រោះបានបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា«អហោសិកម្មឲ្យខ្ញុំផង»  រួចក៏បានបាត់ដំណឹង ដោយមិត្តភក្តិរួមទាំងសាច់ញាតិនឹកស្មានមិនដល់ថាយុវជនខាងលើសម្រេចចិត្តមកបញ្ចប់ជីវិតខ្លួនទាំងបែបនេះសោះ៕