ពេលខ្លះពងក្រួចត្រូវបានគេយកទៅចម្អិនជំនួសពងមាន់ ព្រោះមានរសជាតិស្រដៀងទៅនឹងពងមាន់គ្រាន់តែមានទំហំតូចជាង។ ទោះបីពងក្រួចមានទំហំតូចជាងពងមាន់ក៏ដោយ ពងក្រួចសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើនដូចពងមាន់ដែរ។ អត្ថបទនេះនឹងបង្ហាញអំពីសារធាតុចិញ្ចឹមនៅក្នុងពងក្រួច និងចំណុចត្រូវប្រុងប្រយ័ត្នខ្លះៗពេលញ៉ាំពងក្រួចនេះ។

១. សារធាតុចិញ្ចឹម
ពងក្រួចមានទំហំតូច ដូចនេះពងក្រួចបីទៅបួនគ្រាប់ស្មើនឹងពងមាន់មួយគ្រាប់។ ពងក្រួចមួយ (៩ក្រាម) មានផ្ទុកនូវសារធាតុជាច្រើនដូចជា៖
កាឡូរី៖ ១៤កាឡូរី
ប្រូតេអ៊ីន៖ ១ក្រាម
ខ្លាញ់៖ ១ក្រាម
Choline
Riboflavin
អាស៊ីតហ្វូលិក (Folate)
អាស៊ីត Pantothenic
វីតាមីនA
វីតាមីន B12
ជាតិដែក
ជាតិផូស្វ័រ…។

២. ការប្រុងប្រយ័ត្ន
ពងក្រួចភាគច្រើនគឺមិនបានធ្វើការសម្លាប់មេរោគទេ ដូចនេះសម្រាប់ស្ត្រីមានផ្ទៃពោះ និងអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយគួរចៀសវាងបរិភោគពងក្រួច ឬត្រូវចម្អិនឲ្យបានឆ្អិនល្អមុននឹងបរិភោគ។

សម្រាប់អ្នកដែលមានអាលែកហ្សីជាមួយនឹងពងមាន់ ក៏អាចមានអាលែកហ្សីជាមួយពងក្រួចដែរ។ រីឯអ្នកដែលមិនមានអាលែកហ្សីជាមួយនឹងពងមាន់ ក៏អាចមានអាលែកហ្សីជាមួយពងក្រួចដូចគ្នា។ ដោយហេតុនេះបើមានអ្វីសង្ស័យគ្នាយើងអាចទៅពិគ្រោះជាគ្រូពេទ្យទៅលើបញ្ហាដែលបានរៀបរាប់ខាងលើនេះ៕