អត្តពលិកសញ្ជាតិអ៊ូហ្គង់ដា បានរត់គេចខ្លួនពីកន្លែងស្នាក់នៅភូមិកីឡានៅទីក្រុក្យូក្នុងព្រឹត្តិការណ៍អូឡាំពិក ដោយបន្សល់ត្រឹមសំបុត្រមួយច្បាប់ថា” ជីវភាពរស់នៅតំបន់អាហ្រ្វិកពិតជាលំបាកណាស់ ខ្ញុំចង់ធ្វើការនៅប្រទេសជប៉ុនវិញ”។Julius Ssekitoleko competing at the 2018 Commonwealth Games.

អត្តពលិក Julius Ssekitoleko វ័យ ២០ឆ្នាំ ក្នុងវិញ្ញាសាលើទម្ងន់បានធ្លាក់ក្នុងវគ្គជម្រុះ នឹងតម្រូវអោយទៅប្រទេសកំណើតវិញនៅថ្ងៃទី ២០ ក៏ប៉ុន្តែរូបគេបែរជាគេចខ្លួនទៅវិញ។  ប៉ុន្តែគាត់ត្រូវបានគេប្រទះឃើញចុងក្រោយនៅស្ថានីយ៍រថភ្លើងក្នុងស្រុកក្បែរសណ្ឋាគាររបស់គណៈប្រតិភូរបស់គាត់នៅ Izumisano នៅម៉ោង ៦:៣០ នាទីព្រឹកថ្ងៃសុក្រ។ Julius Ssekitoleko បានទិញសំបុត្ររថភ្លើងឆ្ពោះទៅទីក្រុងណាហ្គូយ៉ាដែលមានចំងាយប្រហែល ២០០ គីឡូម៉ែត្រពីស្ថានីយ៍រថភ្លើងនេះ។Tokyo Olympics: Uganda team member tests positive for coronavirus, barred  entry into Japan - Sports News

គួរបញ្ជាក់ផងដែរ នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូនេះ កំពុងតែជួបបញ្ហាជាច្រើន អ្វីដែលពិសេសនោះគឺបញ្ហាកូវីដ ១៩ ដែលកើតឡើងលើអត្តពលិកដែលមកចូលរួមព្រឹត្តិការណ៍នេះតែម្តង៕

ប្រភព: CNN