បរទេស៖ កាលពីម្សិលមិញនេះ Kris Wu ត្រូវបាននារី១៩ឆ្នាំម្នាក់ ឈ្មោះ Du Meizhu ចោទប្រកាន់ពីបទរំលោភផ្លូវភេទរបស់នាងនិងក្មេងស្រីដ៏ទៃទៀតដែលមិនទាន់គ្រប់អាយុ។ ពត៌មានមួយនេះបានផ្ទុះក្នុងបណ្តាសង្គមចិនជាខ្លាំង ដោយ Meizhu បានបញ្ចាក់ក្នុងសារពត៌មានថា Kris Wu បានប្រេីប្រាស់វិធីរេីសក្មេងស្រីស្អាតៗដែលជា fan របស់ខ្លួន ហេីយប្រាប់ពួកគេថាធ្វេី fan meeting បន្ទាប់មកនាំទៅបន្ទប់ Hotel របស់ Kris ។ បន្ទាប់មក Kris បានប្រេីលុយ 500K Yaun (ស្មេីនឹង 77170$) អោយនាងដេីម្បីអោយបិទមាត់។ហើយក្រោយពីផ្ទុះរឿងមួយនេះ នៅតាមបណ្តា Campany មួយចំនួនក្នុងប្រទេសចិនចាប់ផ្តេីមផ្តាច់កុងត្រាជាមួយ Kris ភ្លាម។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ Kris Wu បានចេញមុខបកស្រាយជាផ្លូវការថា ” ខ្ញុំមិនបានតបជាមួយបញ្ហានេះ ដោយសារតែខ្ញុំមិនចង់រំខានដំណេីរការតុលាការ ប៉ុន្តែខ្ញុំមិននឹកស្មានថា ការមិនតបរបស់ខ្ញុំបែជាធ្វេីអោយឲ្យពាក្យចចាមអារាមនេះរឹតតែអាក្រក់ ។ ខ្ញុំមិនអាចទទួលយកបានទេ ។ ខ្ញុំបានជួប Du Meizhu តែមួយដងអោយគត់ នៅពិធីជប់លាងមិត្តរបស់ខ្ញុំថ្ងៃទី ៥ ខែធ្នូ ២០២០ ។ នាងមិនបានផឹកស្រា មិនបានទទួលទូរស័ព្ទ រឺការចោទដែលនាងបាននិយាយទេ ។ មានមនុស្សជាច្រេីន នៅពិធីជប់លាងនោះ ហេីយពួកគេអាចបញ្ចាក់បាន ។ ហេីយមិនមានការរេីសក្មេងស្រីអ្វីទាំងអស់ដូចដែលនាងនិយាយ ។ បេីសិនជាខ្ញុំធ្វេីមែន, កុំបារម្មណ៍ខ្ញុំនឹងដេីរចូលគុកដោយខ្លួនឯង ។ ខ្ញុំទទួលខុសត្រូវនូវសម្តីរបស់ខ្ញុំទាំងអស់ “៕

ដោយ៖ AN