រាជធានីបាងកក៖ រហូតមកដល់ពេលនេះ ប្រទេសថៃកំពុងតែផ្ទុះការឆ្លងកូវីដ-១៩ កាន់តែខ្លាំងឡើង ដោយមានអ្នកឆ្លង ប្រចាំថ្ងៃ កើនឡើងជាង១ម៉ឺននាក់ និងស្លាប់៨១នាក់។​

ក្រសួងសុខាភិបាលថៃ បានចេញរបាយការណ៍របស់ខ្លួន នៅព្រឹក ថ្ងៃចន្ទ (ទី១៩ ខែកក្កដា ) នេះថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ថៃរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន ១១ ៧៨៤នាក់ និងករណីស្លាប់ថ្មី ៩១នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ ក៏មានអ្នកទោស១០០នាក់ផងដែរ។​​

គិតត្រឹមវេលាខាងលើនេះ ថៃមានអ្នកឆ្លងសរុប ៤១៥ ១៧០នាក់ ហើយក្នុងនោះស្លាប់ ៣ ៤២២នាក់ និងជាសះស្បើយ ២៨៣ ០០០នាក់៕