បរទេស៖ ពត៌មានមួយដែលកំពុងល្បីនៅក្នុងប្រទេសកូរ៉េ បានឲ្យដឹងថា ក្មេងប្រុសអាយុ 17ឆ្នាំម្នាក់ បានសម្រេចចិត្តបញ្ចប់ជិវិតខ្លួនឯង ដោយសារតែការ Bully ពីមិត្តភក្តិនៅសាលារៀន ។

Lee Hyunseob ជាជនរងគ្រោះ ដែលត្រូវបានមិត្តនៅសាលារៀនរបស់ខ្លួនធ្វេីបាបរហូតដល់ សម្រេចចិត្តធ្វេីអត្តឃាតខ្លួន ឯង។ ប៉ុន្តែក្រោយពីស្លាប់របស់ក្មេងប្រុសម្នាក់នេះ ខាងសាលារៀនបានលាក់បាំងរឿងនេះទាំងមូល ដោយព្យាយាមការពារជនដែលធ្វេីបាប Hyunseob ។

មុនពេលគេស្លាប់ ក្មេងប្រុសរូបនេះបានសសេរឃ្លាមួយ បង្ហាញពីអារម្មណ៍ខ្លួនថា៖ “why do u think i’m okay? I haven’t eaten anything since saturday.I can’t look up to the sky because i want to cry everytime i look up .they don’t look at me and I think there is no change to getting better .The rumour is going to spread as if it is true. so what can i do except from pretending that is it okay .I really want to kill my self.cutting my self is fine as long as it’s where it can be covered.I’m okay when I hanging out with guys,but it bothers me that this might also hurt you guys.i’m not okay help me.”។

ទោះជាយ៉ាងណា គ្រួសាររបស់ក្មេងប្រុសនោះព្យាយាមរកយុត្តិធម៌អោយកូនរបស់ខ្លួន ដោយសាលារៀនព្យាយាមលាក់ការពិត រហូតដល់ពេលនេះពត៌មានមួយនេះកំពុងល្បី ត្រូវបានសារពត៌មានកូរ៉េទាំងមូលកំពុងចុះផ្សាយផងដែរ ។ដោយ AN

ប្រភព k-pop world