រាជធានីបាងកក៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅក្នុងប្រទេសថៃ បានរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ជាង១០ ០០០នាក់ និងករណីស្លាប់ថ្មី ជាង១៤០នាក់។

ក្រសួងសុខាភិបាលថៃ បានចេញសេចក្ដីរាយការណ៍ នៅព្រឹក ថ្ងៃសៅរ៍ (ទី១៧ ខែកក្កដា ឆ្នាំ២០២១) នេះ ថា ថៃរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ១០ ០៨២នាក់ និងករណីស្លាប់ថ្មី ១៤១នាក់។ ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ ក៏មានទាំងអ្នកនៅក្នុងពន្ធនាគារ ចំនួន១២៧នាកផងដែរ។​ ក្រៅពីនេះ នៅថៃក៏មានករណីព្យាបាលជាសះស្បើយថ្មីចំនួន ៦ ៣២៧នាក់បន្ថែមទៀតផងដែរ។

គិតត្រឹមវេលាខាងលើ នៅក្នុងប្រទេសថៃ មានអ្នកឆ្លងសរុប ៣៩១ ៩៨៩នាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៣ ២៤០នាក់ និងអ្នកជាសះស្បើយ ២៧៨ ១៨៤នាក់៕