ជាការពិត នៅទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម នៅពេលលោកអ្នកទិញទំនិញ ឬសេវាកម្មនានា អ្នកទិញ និងអ្នកលក់អាចនឹងជជែកវែកញែកគ្នា រឿង លុយអាប់ខ្វះ ឬលើសជាដើម ។ ឧទាហរណ៍ អ្នកលក់គិតថ្លៃទំនិញជា លុយរៀល  រីឯ អ្នកទិញ ឲ្យ ប្រាក់ដុល្លារ នៅពេលអាប់លុយ ជាលុយរៀលវិញ ក៏មានការជជែកគ្នារឿងអត្រាប្ដូរប្រាក់លើសខ្វះគ្នា បន្តិចបន្តួច។

បញ្ហាដែលរៀបរាប់ជាឧទាហរណ៍ខាងលើ យើងអាចជៀសវាងបានយ៉ាងងាយបំផុត ដោយគ្រាន់តែលោកអ្នក ប្ដូរវិធីមកទូទាត់ ថ្លៃទំនិញឬសេវាកម្មនានា ដោយប្រើការទូទាត់តាមប្រព័ន្ធ ឌីជីថលវិញ ពោលគឺតាមកម្មវិធី អេស៊ីលីដាម៉ូបាល របស់ធនាគារ អេស៊ីលីដា ។

វិធីងាយស្រួលបំផុតលោកអ្នក អាចបើកគណនី ទាំងប្រាក់រៀល ទាំងប្រាក់ដុល្លារ ជាមួយធនាគារ ដោយគ្រាន់តែដោនឡូតអេស៊ីលីដាម៉ូបាលអេប នៅលើទូរសព្ទ័ដៃរបស់លោកអ្នកគឺជាការស្រេច។ ដូច្នេះរាល់ពេលទូទាត់  លោកអ្នកអាច ទូទាត់ជាលុយរៀលក៏បាន ជាលុយដុល្លារ ក៏បានដោយមិនបារម្ភអំពីការខាតបង់ពីការប្តូរប្រាក់ រឺប៉ះពាល់ប្រាក់អាប់វិញដែលអាចជាមូលហេតុនៃការចម្លងជំងឺផ្សេងៗដោយមិនដឹងខ្លួន។ កាន់តែពិសេសជាងនេះទៀតគឺ ការទូទាត់ តាមរយៈឃ្យូអរកូដ (Scan QR Code)  អេស៊ីលីដាម៉ូបាលគឺ មានទាំងប្រាក់រៀល មានទាំងប្រាក់ដុល្លារ តោះចឹងរង់ចាំធ្វើអ្វីទៀតប្តូរមកប្រើការទូទាត់ តាមប្រព័ន្ធ ឌីជីថលរបស់ធនាគារ អេស៊ីលីដាចំណេញ ហើយមានសុវត្ថិភាពខ្ពស់។ លោកអ្នកអាចធ្វើការទាញយក(Download) ACLEDA mobile តាមរយៈ App Store, Play Store និង App Gallery

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទ័ទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh ព័ត៌មាន អំពីផលិតផលថ្មីៗ របស់ ធនាគារ អេស៊ីលីដា សូមលោកអ្នកចូលទៅមើលនៅ គេហទំព័រផ្លូវការ ធនាគារ អេស៊ីលីដា ឬ ផេក ហ្វេសប៊ុក រឺ Group Telegram របស់ធនាគារ អេស៊ីលីដា ៕

#ACLEDABank #ACLEDAmobile #ACLEDAApp #QRPayment