ក្រុមបាល់ទាត់ អុីតាលី បានទម្លាក់បិសាចក្រហមប៊ែលហ្សិកចេញពីវគ្គ៨ ក្រុមចុងក្រោយនៃព្រឹត្តិកាណ៍ Euro 2020 ក្នុងលទ្ធផល ២-១។May be an image of 2 people
ក្នុងការប្រកួតនេះអុីតាលី រកបាន២គ្រាប់មុនដោយថ្វីជើងខ្សែបម្រើ Barella និង Insigne មុនពេលដែល Lukaku រកបានមួយគ្រាប់តាមពីក្រោយមកវិញនៅចុងវគ្គទី១។ លទ្ធផលនេះក៏រក្សារហូតដល់ចប់ការប្រកួត។May be an image of 1 person
បើទោះជាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ប៉ុន្តែអុីតាលីត្រូវបាត់បោះសមាជិកសំខាន់ម្នាក់គឺខ្សែការពារស្លាបឆ្វេង Spinazzola ក្រោយទទួលរងរបួសនឹងបង្ខំចិត្តផ្តូរចេញភ្លាម២។May be an image of 1 person
គួរបញ្ជាក់ផងដែរ អុីតាលីនឹងជួបគោជល់អេស៉្បាញនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃព្រឹត្តិកាណ៍Euro 2020៕
ប្រភព: Bleacher Report Football