បើអ្នកកំពុងតែមានបញ្ហាស្បែកមុខមិនស្អាត ស្បែកមុខស្ងួត គ្មានសំណើម ស្បែកមុខសុទ្ធតែមុន ក្រហម ស្បែកស្រអាប់មិនស្រស់ថ្លា អញ្ចឹងខ្ញុំគិតថា អត្ថបទមួយនេះនឹងជួយអ្នកបាន។ ខាងក្រោមនេះ គឺជាទម្លាប់នៃការថែរក្សាស្បែកមុខរបស់ជនជាតិកូរ៉េ ដែលសុទ្ធសឹងតែវិធីសាស្ត្រខ្លឹមៗ ធានាថាអនុវត្តហើយនឹងទទួលបានស្បែកមុខស្រស់ស្អាតជាងមុន ៖

១.លាបឡេផ្ដល់សំណើមឱ្យផ្ទៃមុខ
ការលាបឡេផ្ដល់សំណើមដល់ផ្ទៃមុខ គឺជួយបំប៉ន់ស្បែកមុខឱ្យទន់រលោង និងធ្វើឱ្យមុខមានភាពភ្លឺរលោង។ នៅពេលស្បែកស្ងួតគ្មានសំណើម អ្នកគួរតែព្យាយាមលាបឡេ ឬគ្រីមដែលមានជាតិទឹក ជាតិប្រេងឱ្យបានច្រើន ដើម្បីជួយឱ្យស្បែកមានជាតិសំណើមមិនស្ងួត មិនប្រេះ និងមានភាពស្រស់ថ្លា។

២. ការប្រើ សេរ៉ូម
ការប្រើសេរ៉ូមលើមុខនោះគឺ អ្នកអាចបន្តក់សេរ៉ូម ៣ ទៅ ៤ តំណក់នៅលើមុខបានហើយ ដោយសារធាតុនៅក្នុងសេរ៉ូមខ្លះគឺមានជាតិកាត់ខ្លាំង ដូច្នេះប្រសិនបើអ្នកលាបវាច្រើនវាអាចធ្វើឱ្យស្បែកមុខរបស់អ្នករលាក ឬ ឡើងក្រហម។

៣.លាបSunscreen ការពារកម្ដៅថ្ងៃ
ឡេការពារពន្លឺថ្ងៃមានអត្ថប្រយោជន៍ជួយកាត់បន្ថយកត្តាប្រឈមមួយចំនួនដូចជា ជំងឺមហារីកស្បែកប្រភេទ Melanoma និង Squamous Cell Carcinoma (SCC, រលាកស្បែក, កាត់បន្ថយស្នាមជ្រីវជ្រួញ,ស្នាមអាចម៍រុយ,ស្នាមប្រជ្រុយ,ការពារមុខជាំ,មុខស្រអាប់ខ្មៅ។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលីក៏បានលើកឡើងស្រដៀងគ្នាថា ប្រសិនកូនក្មួយទាំងអស់គ្នាចង់បានផ្ទៃមុខស្អាត សូមលាងមុខយ៉ាង៣ដងក្នុងមួយថ្ងៃ,ញ៉ាំទឹកឱ្យបាន ៨ ទៅ ៩ដប(ប្រហែលចន្លោះពី ៣លីត្រកន្លះ ទៅ៤លីត្រ) ក្នុងមួយថ្ងៃ, បោកកម្រាលពូក ស្រោមខ្នើយ ភួយឱ្យបានស្អាត, កក់សក់រៀងរាល់ថ្ងៃ,និងហាមដាច់ខាតយកក្រចកដៃ មកកេះមុខមុន ដែលនាំផ្ទៃមុខដំបៅ ចេញឈាម ចម្លងមេរោគទៅកន្លែងផ្សេងទៀត៕