ស្ត្រីដែលចូលចិត្តងូតទឹកដោយប្រើឧបករណ៍សម្អាតស្បែក ដូចជា អេប៉ុងដុសខ្លួន ឬ សរសៃខាត់ស្បែកពីឧបករណ៍ជាច្រើន ទាំងសរសៃសំយោគ សរសៃសូត្រ សាញននោង ជាដើម មកប្រើខាត់ស្បែកឱ្យស្រស់ថ្លា កម្ចាត់កោសិកាស្បែកងាប់ ស្នាមញើស និងក្អែលចេញពីស្បែកខ្លួនចន្លោះពេលងូតទឹក។

ជាការពិតដែលអេប៉ុងខាត់ខ្លួន ឬសរសៃខាត់ស្បែក អាចជួយសម្អាតស្បែកបានល្អ ជួយកម្ចាត់កោសិកាស្បែកងាប់ឱ្យជ្រុះចេញ និងបង្ហាញស្បែកថ្មីដែលទន់ ភ្លឺថ្លា។ តែអេប៉ុងដុសខ្លួន និងសរសៃខាត់ស្បែក អាចមានកោសិកាស្បែកងាប់ហើយផ្តុំនៅផ្នែកខ្លះ គួបផ្សំនឹងសីតុណ្ហភាព ក្តៅសើមក្នុងបន្ទប់ទឹក មានឱកាសធ្វើឱ្យមេរោគផ្សេងៗទាំងមេរោគផ្សិត បង្កប់ខ្លួន និងផ្តុំក្នុងអេប៉ុង និងសរសៃទាំងនោះបានងាយ ដែលអាចមើលឃើញ និងមើលមិនឃើញ។

ពេលយកមកប្រើសម្អាតស្បែក ក្រៅពីមេរោគទាំងនោះត្រឡប់មកនៅលើស្បែកហើយ ប្រសិនមានដំបៅតាមរាងកាយ មេរោគអាចចូលទៅកាន់រាងកាយតាមរយៈដំបៅទាំងនោះបាន។ ដើម្បីសម្អាត គួរប្តូរអេប៉ុងដុសខ្លួន និងសរសៃខាត់ស្បែកឱ្យញឹកញាប់ ដើម្បីបង្ការការផ្តុំនៃមេរោគ៕