រាជធានីភ្នំពេញ ៖ អាជ្ញាធរសាលារាជធានីភ្នំពេញ សម្រេចកំណត់ភូមិសាស្រ្ត «តំបន់លឿងទុំ» ក្នុងសេចក្ដីសម្រេចលេខ ១៣៩/២១ សសរ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ មកជា «តំបន់លឿង» សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។

សូមបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៨៧នាក់ ខណៈអ្នកជំងឺ៥៤៨ នាក់ជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៤ ៧១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន៣៩ ៣១៤នាក់ និងស្លាប់សរុបចំនួន ៤៧៥នាក់៕