សុខភាព៖ Oregano ត្រូវបានគេចាត់ទុកថា ជារុក្ខជាតិមួយប្រភេទ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងត្រូវបានគេនិយមដាក់ក្នុងម្ហូបជាច្រើននៅជុំវិញពិភពលោក។

យ៉ាងណាមិញ ទោះបីជាធម្មតា Oregano ត្រូវបានគេប្រើក្នុងបរិមាណតិចតួចក៏ដោយ ក៏វាមានផ្ទុកសារធាតុសំខាន់ៗមួយចំនួនផងដែរ។ ជារួមអ្នកគ្រាន់តែដាក់ oregano ស្ងួតត្រឹមតែមួយស្លាបព្រាកាហ្វេអាចបំពេញបានប្រហែល ៨% នៃតម្រូវការវីតាមីន K ប្រចាំថ្ងៃរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ ការសិក្សាមួយបានឲ្យដឹងថា Oregano បានជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរី និងមានអត្ថប្រយោជន៍សក្តានុពលគួរឱ្យចាប់អារម្មណ៍ដ៏អស្ចារ្យទៀតផង។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ KBN និងនាំលោកអ្នកទៅទស្សនាពីអត្ថប្រយោជន៍របស់វាដូចខាងក្រោមនេះ៖

១.សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម៖ សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជាសមាសធាតុជួយប្រឆាំងការបំផ្លាញពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួន។ Oregano មានជាតិ carvacrol and thymol ខ្ពស់ដែលជួយការពារការបំផ្លាញកោសិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។

២.ជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរី៖ Oregano ជួយទប់ស្កាត់ការលូតលាស់របស់ Escherichia coli និង Pseudomonas aeruginosa ជាបាក់តេរីពីរដែលអាចបង្កឱ្យមានការឆ្លងរហ័ស។

៣. ជួយប្រឆាំងនឹងជំងឺមហារីក៖ ការសិក្សាមួយចំនួនបានបង្ហាញថា Oregano សមាសធាតុអាចជួយសំលាប់កោសិកាមហារីក។ អាចជួយព្យាបាលកោសិកាមហារីកពោះវៀនធំរបស់មនុស្ស ហើយវាក៏អាចបញ្ឈប់ការលូតលាស់កោសិកាមហារីកនិងជួយសំលាប់ពួកវាចោលផងដែរ។

៤. ជួយកាត់បន្ថយការឆ្លងមេរោគ៖ អាចការពារប្រឆាំងនឹងមេរោគមួយចំនួន ជាពិសេស carvacrol និង thymol ជាសមាសធាតុពីរនៅក្នុង Oregano ដែលមានលក្ខណៈសម្បត្តិប្រឆាំងវីរុស។

៥. ជួយកាត់បន្ថយការរលាក៖ វាក៏មានផ្ទុកនូវសមាសធាតុដូចជា carvacrol ដែលមានលក្ខណៈប្រឆាំងនឹងការរលាក។ នៅក្នុងការសិក្សាអំពីសត្វមួយ carvacrol កាត់បន្ថយការហើម រហូតដល់ ៥៧% ។

៦.ងាយស្រួលបន្ថែមក្នុងរបបអាហារ៖ អ្នកអាចប្រើវាសម្រាប់ធ្វើការតុបតែងលើមុខម្ហូប ជាប្រភេទ pesto ឬ ដាក់ក្នុងសាឡាត់។ Oregano ស្រស់ស្ងួតហួត ឬជាប្រេង គឺកាន់តែងាយស្រួលក្នុងការបន្ថែមទៅក្នុងរបបអាហាររបស់អ្នកផងដែរ៕

ប្រភព៖ healthline
ដោយ៖ SP