រាជធានីភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាប បទល្មើសគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងគ្រឿងញៀនជិត៤០គីឡូក្រាមកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ស្ថិតភូមិ.សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។

ស្នងការនគរបាលខេត្តបន្ទាយមានបានចុះបង្ក្រាបទីតាំង ដំបូងនៅចំណុចផ្ទះល្វែងស្ថិតភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ២នាក់ជាបុរសដែលសមត្តកិច្ចមិនទាន់បង្ហាញអត្តសញ្ញាណ នៅឡើយតែទទួលព័ត៌មានដឹងពីកម្លាំងជំនាញប្រតិបត្តិការបង្ក្រាបនេះ រឹបអូសគ្រឿងញៀនប្រមាណជិត៤០គីឡូក្រាមដែលជាប្រភេទគ្រឿងញៀនម្ស៉ៅក្រាមសថ្លាហៅមេតំហ្វេតាមីនហៅខេទឹកកក។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដឹកនាំកម្លាំងស្រាវជ្រាវបង្ក្រាបនៅចំណុចភូមិ.ឃុំបឹងបេង ស្រុកម៉ាឡៃ ដែលជាផ្ទះមុខសញ្ញាឈ្មួញគ្រឿងញៀន បានបង្ក្រាបឃាត់ខ្លួនស្រី២នាក់ទៀត។ហើយប្រតិបត្តិការនេះត្រូវបានបន្តស្រាវជ្រាវរកមេខ្លោងឈ្មួញធំបានបន្តស្រាវជ្រាវចុះមកពិនិត្យទីតាំងសង្ស័យនៅសង្កាត់.ក្រុងប៉ោយប៉ែតដែលចុះប្រតិបត្តិការបង្ក្រាបរយៈពេល១ថ្ងៃបង្ក្រាបឃាត់ខ្លួនជនសង្ស័យសរុបចំនួន៤នាក់ស្រី២នាក់និងគ្រឿងញៀនប្រមាណជិត៤០គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យផ្ទាល់ រយៈពេលចុះស្រាវជ្រាវបង្ក្រាបរយៈពេល១ថ្ងៃពេញដែលឃាត់ខ្លួនជនសង្ស័យ៤នាក់ស្រី២នាក់និងរឹបអូសគ្រឿងញៀនជិត៤០គីឡូក្រាមជាប្រភេទមេតំហ្វេតាមីនហៅខេទឹកកកត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវផ្តល់ព័ត៌មានជូននៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕