រាជធានីភ្នំពេញ៖ ជនសង្ស័យពីរនាក់ជិះម៉ូតូ១គ្រឿង មកធ្វើសកម្មភាពកាច់សោ.កម៉ូតូ១គ្រឿង ដែលម្ចាស់ទុកនៅមុខផ្ទះ តែបម្រុងជិះគេចខ្លួន ត្រូវម្ចាស់ឃើញទាន់នាំគ្នាស្រែកឆោឡោផ្អើលអស់ប្រជាពលរដ្ឋដេញចាប់បានម្នាក់ វាយទ្រមខ្លួន រួចប្រគល់ជូនសមត្ថកិច្ច ចំណែកបក្ខពួកម្នាក់ទៀតឡើងជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ករណីចោរកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង០៨យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្ទះលក់និងជួសជុលម៉ាស៊ីនត្រជាក់មួយកន្លែង មុខហាងសាច់អាំង ១៦៨ តាមបណ្តោយផ្លូវ ២០១១ក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមាន ឈ្មោះ ស្នា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តព្រៃវែង។ជនរងគ្រោះជាម្ចាស់ម៉ូតូបានរៀបរាប់ឲ្យដឹងថា មុនកើតហេតុ រូបគាត់បានទុកម៉ូតូ១គ្រឿងម៉ាកហុងប៊ីត ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1IM -8855 នៅមុខផ្ទះ។ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែឃើញជនសង្ស័យពីរនាក់ជិះម៉ូតូ១គ្រឿងមិនចាំម៉ាកមកឈប់នៅមុខផ្ទះ រួចជនសង្ស័យម្នាក់បានចុះពីលើម៉ូតូបានធ្វើសកម្មភាព យកដែកអក្សរតេដាក់តាមខ្លួនយកមកចាក់សោរកាច់ក ម៉ូតូ បានសម្រេចហើយប្រុងជិះគេចខ្លួន តែគាត់បានស្រែកឆោឡោផ្អើលអស់ប្រជាពលរដ្ឋក្បែរខាងនាំគ្នាដេញចាប់បានម្នាក់វាយឡើងទ្រោមខ្លួន ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។ ចំណែក បក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួននាំមកផ្តន្ទាទោសតាមច្បាប់៕ រាយការណ៍ P១៩ ពេលរាត្រី