រាជធានីភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសមួយស្តីពី ការបញ្ឈប់ការចេញអាជ្ញាប័ណ្ណទេសចរណ៍ដល់អាជីវកម្ម ដឹកជញ្ជូនទេសចរតាមផ្លូវគោក និងផ្លូវទឹកចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តទៅ។

បើយោងតាមសេចក្តីជូនដំណឹង របស់រាជរដ្ឋាភិបាល លេខ៣៦ សជណ.ហធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សមាគមដឹកជញ្ជូនទេសចរណ៍ និងលោក ស្រីជាម្ចាស់អាជីវកម្ម ដឹកជញ្ជូនទេសចរតាមផ្លូវគោក និងផ្លូវទឹកទាំងអស់មេត្តាជ្រាបដូចខាងក្រោម៖

១.ក្រសួងទេសចរណ៍និងបញ្ឈប់ការចេញអាជ្ញាប័ណ្ណទេសចរណ៍ដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោកនិងផ្លូវចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១តទៅ។

២.អាជ្ញាប័ណ្ណទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរតាមផ្លូវគោកនិងផ្លូវចិត្តចេញដោយក្រសួងទេសចរណ៍កន្លងមកដែលនៅមានសុពលភាពអាចបន្តអនុវត្តរហូតដល់អស់សុពលភាព

៣.លោកលោកស្រីជាម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរតាមផ្លូវគោកនិងផ្លូវទឹកដែលមានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកធ្វើដំណើរក្រសួងសាធារណការនិងដឹកជញ្ជូនគឺវាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រកបអាជីវកម្មដឹកជញ្ជូនទេសចរណ៍ដោយពុំបាច់តម្រូវឱ្យមានស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ថែមទៀតទេ

៤.ដោយឡែកអាជីវកម្មដឹកជញ្ជូនទេសចរតាមផ្លូវគោកនិងផ្លូវទឹកនៅតែអាចណាសុំចូលរួមវគ្គបណ្ដុះបណ្ដាលពង្រឹងគុណភាពសេវាកម្មឬដាក់ពាក្យចូលរួមការប្រឡងប្រណាំងកម្រិតថ្នាក់ជាតិឬថ្នាក់តំបន់តាមរយៈក្រសួងទេសចរណ៍បាន៕

សូមអានសេចក្ដីលម្អិតដូចខាងក្រោមនេះ៖