រាជធានីភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅធនាគារ ABA សាខាចោមចៅ២ ដែលមានទីតាំងស្ថិតនៅផ្លូវវែងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធន៍សែនជ័យ ថា នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ម៉ោង ១០ និង៥០ ដល់ម៉ោង ១១និង៣០នាទី មានអ្នកជំងឺកូវីដ១៩ បានទៅចូលទៅកាន់ទីតាំងខាងលើនេះ។

ដើម្បីសុវត្ថិភាព សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦២៥នាក់ ខណៈអ្នកជំងឺ ៧០៥នាក់ជាសះស្បើយ។

បើគិតត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០,៧៨២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៥,០៣០នាក់ និងស្លាប់សរុបចំនួន ៣៨០នាក់៕