ប្រាសាទបេងមាលា ឬ បឹងមាលា មានទីតាំងស្ថិតនៅក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបនិង មានចម្ងាយប្រមាណជា៧៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។May be an image of nature and tree
ប្រាសាទបេងមាលានេះគឺជា រមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ត ដែលបានកសាងឡើងនៅសតវត្សរ៍ទី១២ តាមរចនាប័ត្មប្រាសាទ អង្គរវត្ត មានកំពែង៣ជាន់ កសាងឡើងដើម្បី ឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។May be an image of nature and tree
ថ្វីត្បិតតែប្រាសាទនេះ ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​និង ទទួល​រង​ការខូចខាត ដោយសារកត្តា​សង្គ្រាម កត្តា​មនុស្ស និង​កត្តា​ធម្មជាតិ​ ក៏ពិតមែន ប៉ុន្តែ​ប្រាសាទបេង​មាលា មានពោរពេញទៅដោយ ​ដើមឈើមានម្លប់​ត្រឈឹងត្រឈៃ និង​មានឬ​ស​ឈើ​ធំៗ ចាក់​ជ្រែក​ថ្ម​ប្រាសាទ​គួរជាទីគយគន់។May be an image of outdoors and tree
ភ្ញៀវទេសចរអាចមកសិក្សាអំពីប្រវត្តិសាស្រ្ត ទស្សនាប្រាង្គប្រាសាទ មើលចម្លាក់ និងថតរូបលេងកម្សាន្តទុកជាអនុស្សាវរីយ៍ផងដែរ៕May be an image of outdoors
ប្រភព: ជំហាន