ខេត្តកំពង់ធំ៖ រដ្ឋបាលខេត្តកពង់ធំ បានចេញសេចក្ដីប្រកាសមួយស្ដីពីការរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៧នាក់ និងជាសះស្បើយចំនួន ២១នាក់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ។

ជាមួយគ្នានោះដែរ រដ្ឋបាលខេត្ត បានស្រាវជ្រាវបន្តរកអ្នកដែលបានពាក់ព័ន្ធជាមួយនិងអ្នកជំងឺកូវីដ១៩ទាំងអស់ ដើម្បីយកមកធ្វើចត្តាឡីស័កនិង តេស្តរកមេរោគ ឲ្យបានឆាប់។ ដូច្នេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ សូមអំពាវនាវដល់អ្នកដែលប៉ះពាល់ផ្ទាល់ ឬ ប្រយោល ប្រញាប់រួសរាន់ទៅធ្វើតេស្តនៅតាមមន្ទីរពេទ្យ ឬតាមមណ្ឌលសុខភាពណាមួយដែលនៅជិតលោកអ្នក៕

ខាងក្រោមនេះជាសេចក្ដីលម្អិតរបស់រដ្ឋបាលខេត្តកំពង់ធំ៖