រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ម៉ោង១១និង០០នាទី កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ព្រែកថ្មី បានចុះបង្ក្រាបទីតាំង ប្រមូលផ្តុំគ្នាលេង ល្បែងស៊ីសងចាក់ភ្នាល់ជល់មាន់តាមប្រព័ន្ធអ៊ីនធើរណេត មួយកន្លែង នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវ លំ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូត ទូរទស្សន៍០១គ្រឿង, ក្បាលសម្រាប់ចាក់០១គ្រឿង និងម៉ូតូ២១គ្រឿង បញ្ជូនមករក្សាទុកនៅទីស្នាក់ការប៉ុស្តិ៍ព្រែកថ្មី ដើម្បីចាត់ការអនុវត្តបន្តតាមនីតិវិធីច្បាប់ ។ ចំណែកម្ចាស់ទីតាំង និងអ្នកលេងនាំគ្នារត់គេចខ្លួនបាត់អស់នៅពេលសមត្ថកិច្ចយើងចុះទៅដល់ ៕