រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានធ្វើការអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ស៊ីក្លូ កាហ្វេ (Cyclo Cafe) សាខាទួលទំពូង ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៥៥កែង២៣៦ សង្កាត់ទួលទំពូង ខណ្ឌបឹងកេងកង នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ ចេញចូលៗ និង នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤ និង០០ មានអ្នកកើតជំងឺកូវីដ១៩ បានទៅអង្គុយហូបកាហ្វេនៅទីតាំងខាងលើនេះ។

ប្រជាពលរដ្ឋណា ដែលបានទៅតាំងខាងលើ និងពេលវេលាដូចបានបញ្ជាក់ថា សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕