ខេត្តរតនគិរី ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មានអ្នកបើកបររថយន្តឈ្នូលចំនួន២នាក់ និងបើកបររថយន្តដឹកទំនិញរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ម្នាក់ បានឆ្លងជំងឺកូវីដ-១៩ កាលពីនៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១។

អ្នកដែលវិជ្ជមានជំងឺកូវីដ ទី១-ឈ្មោះ វឿន ភេទ ប្រុស អាយុ២៥ឆ្នាំ ជាជំនួយការបើកបររថយន្ត, ទី២-ឈ្មោះ សៀវ គឹមឡុង ភេទប្រុស អាយុ៣៩ឆ្នាំ ជាអ្នកបើកបររថយន្ត រស់នៅភូមិជ្រី សង្កាត់យក្សឡោម ក្រុងបាលុង ខេត្តរតនគិរី និងទី៣-ឈ្មោះ នៃ សៅសោភ័ណ្ឌ ភេទប្រុស អាយុ៥៦ឆ្នាំ អ្នកបើកបររថយន្តដឹកទំនិញ របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ រស់នៅភូមិកោះចាស់ ឃុំកោះមិត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

រដ្ឋបាលខេត្តរតនគិរី បញ្ជាក់ថា អ្នកជំងឺឈ្មោះ នៃ សៅសោភ័ណ្ឌ បានរកឃើញឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ របស់ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តរតនគិរី ប្រចាំការនៅចំណុចគោលដៅ ត្រួតពិនិត្យបឋមអូរវាក់ ព្រំប្រទល់ខេត្តរតនគិរី-ខេត្តមណ្ឌលគិរី ។ អ្នកជំងឺកូវីដ-១៩ ទាំង ៣នាក់ខាងលើ និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវបានបញ្ជូនទៅព្យាបាល និងធ្វើចក្តាឡីស័កនៅវិទ្យាល័យ ត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនក្រមុំ ខេត្តរតនគិរី ៕