ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសពលោក លាង ចាន់ ប្រជាពលរដ្ឋរស់នៅភូមិទ្រា ឃុំសេនារាជឧត្តម ស្រុកព្រះសេ្តច ខេត្តព្រៃវែង បានទទួលមរណភាពនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៣៤ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកលាង ចាន់ សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕