រាជធានីភ្នំពេញ​៖​ ព្រោះតែគ្រឿងស្រវឹងបានធ្វើឲ្យនារីវ័យ​ក្រមុំ ​២​នាក់​បានក្លាយជាចំណីតណ្ហាបុរសស្រេកឃ្លានកាមគុណ៣នាក់ចាប់រំលោភសេពសន្ថវ:ម្នាក់ម្តងៗបានសម្រេចនៅក្នុងបន្ទប់ជួល។ លុះពេលពួកនាងដឹងខ្លួនអ្វីៗ(ព្រហ្មចារី)ត្រូវរលាយអស់ហើយពួកប្រុសព្រានក៏នាំគ្នាគេចខ្លួនបាត់អស់ដែរ ធ្វើឲ្យពួកនាងបានត្រឹមតែស្តាយខ្លួនរួចទូរស័ព្ទប្តឹងទៅសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍ប៉ុណ្ណោះ។

ហេតុការណ៍នេះកើតឡើងកាលពី​ ​យប់ ថ្ងៃទី​១២​ ខែមិថុនា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​បេតុង ត្រង់ចំណុច​ក្រោយវិទ្យាល័យ១០០​ខ្នង ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

ក្រោយកើតហេតុនិងទទួលបានបណ្តឹងតាមទូរស័ព្ទភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាបានទៅដល់បន្ទប់ជួល(កន្លែងកើតហេតុ)រួចដឹកនារីរងគ្រោះទាំង២នាក់ដែលមានអាយុក្រោម២០ឆ្នាំទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរនិងធ្វើកំណត់ហេតុដោយនាងរៀបរាប់ថាមុនពេលកើតហេតុ ​រូបនាង​និង​ជនសង្ស័យ​ទាំង​ ៣នាក់​នោះ​ ដែលទើបតែ​ស្គាល់គ្នាតែមិនសូវ​ជា​ជិតស្និទ្ធ​នឹង​គ្នា​ប៉ុន្មាននោះទេ។ ​

លុះ​មកដល់​ថ្ងៃកើតហេតុ​នេះ ​ជនសង្ស័យ​បានទូរស័ព្ទហៅ​រូបនាង​ទៅ​អង្គុយ​ហូបចុកផឹក​សុី​នៅក្នុង​បន្ទប់​ជួលរបស់ពួកគេនៅចំណុចខាងលើ។ ដោយទុកចិត្តនិងចាត់ទុកថាគេរាប់អាននាងដោយស្មោះនាងក៏យល់ព្រមទៅហើយនាំគ្នា​ទៅ​អង្គុយ​ផឹក​សុី​និយាយ​គ្នា​លេងសើចយ៉ាងសប្បាយ។ ក្រោយមកពួកនាង​បាន​ហូប​ស្រា​បៀរអស់​ជាច្រើន​កំប៉ុងមានភាពស្រវឹងខ្លាំងវង្វេងស្មារតី ធ្វើឲ្យជនសង្ស័យ​ទាំង ​៣​នាក់​មានឱកាសនាំគ្នា​ចាក់​គន្លឹះទ្វា​រពី​ខាងក្នុង ​រួច​ធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅលើ​រូបនាង​ទាំង​២​នាក់ ​បានសម្រេចម្នាក់ម្តងៗ ទោះបីជា​រូបនាង​ស្រែកហៅ​ឲ្យ​គេ​ជួយ​យ៉ាងណា​ក៏​មិនមាន​អ្នក​ណាឮចេញមក​ជួយ​ដែរ​។ 

នាងរៀបរាប់ទៀតថាលុះជនសង្ស័យរំលោភ​បានសម្រេចពួកគេទាំង ​៣​នាក់បាននាំគ្នា​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​បាត់ទៅ​ ចំណែកពួកនាងដឹងខ្លួនឡើងបានត្រឹមទូរស័ព្ទប្តឹងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍ប៉ុណ្ណោះ។

យ៉ាងណាសមត្ថកិច្ចបានត្រឹមនិយាយថា នឹងធ្វើការស្រាវជ្រាវចាប់បុរសកំហូចទាំង៣នាក់មកទទួលទោសតាមច្បាប់ឲ្យខាងតែបាន ព្រមទាំងណែនាំកុំឲ្យនាងៗទុកចិត្តប្រុសៗនិងដើរផឹកស៊ីពេលយប់បែបនេះទៀត៕