រាជធានីភ្នំពេញ៖ ការបិទទ្វារសាលាខណ្ឌច្បារអំពៅ ដោយសារមានមន្ត្រីបម្រើការងារនៅការិយាល័យច្រកចេញចូលតែមួយ នៃសាលាខណ្ឌច្បារអំពៅចំនួន៣រូបមានវិជ្ជមាន​កូវីដ​១៩​។ ​ក្នុងនោះគឺមានលោកស្រី ខៀវ សុធាវី ជាប្រធានការិយាល័យច្រកចេញចូលតែមួយ ផងដែរ។

ហើយការរកឃើញវិជ្ជមានកូវីដ១៩ ខាងលើនេះ បន្ទាប់ពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានឱ្យមន្ត្រីរាជការនៃសាលាខណ្ឌច្បារអំពៅទាំងអស់ ទៅពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែកខណ្ឌ កាលពីថ្ងៃទី​១០ ខែមិថុនាកន្លងទៅ។

គួរបញ្ជាក់ថាមកដល់ថ្ងៃទី១១ខែមិថុនានេះ គឺសាលាខណ្ឌមានជ័យ សាលាសង្កាត់ចាក់​អង្រែ​ក្រោម ​រួមទាំងសាលាខណ្ឌច្បារអំពៅត្រូវបានផ្អាកការងារជាបណ្តោះអាសន្នបន្ទាប់ពីមានមន្ត្រីរាជការមានវិជ្ជមានកូវីដ១៩មកនោះ ៕